កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ច្រើន ដែលបង្កឱ្យមានផ្គរ រន្ទះ ខ្យល់បក់ខ្លាំង ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ពិសេសតំបន់ជាប់មាត់សមុទ្រ និងភាគឦសានតែម្តង។
កាលពីព្រឹកថ្ងៃទី ខែសីហានេះ ក្រសួងធនធានទឹក និងឧត្ថុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីឥទ្ធិពលនៃវិសម្ពាធ (TD) ដែលបច្ចុប្បន្ន នៅក្នុងសមុទ្រចិនខាងត្បូងក្បែរកោះ ហៃណាំ រួចនឹងបន្តដំណើរ ចូលវៀតណាមភាគខាងជើង នៅថ្ងៃទី ២ ខែសីហាខាងមុខ។
ជាមួយគ្នាផងដែរ ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសអ្នកដែលរស់នៅ តំបន់ជាប់មាត់សមុទ្រ និងភាគឦសាន ត្រូវមានការប្រុងប្រយ័ត្ន ពីគ្រោះធម្មជាតិ ដែលមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕ ដោយ៖ ត្នោត