អាជ្ញាធរខេត្តមណ្ឌលគិរី បានធ្វើការកំណត់ ដែនដីព្រលានយន្តហោះថ្មី ដែលមានផ្ទៃក្រឡាប្រមាណ ៦០០ ហិកតា ស្ថិតនៅឆ្ងាយពីក្រុងសែនមនោរម្យ ជាង២០គីឡូម៉ែត្រ។
គម្រោងសាងសង់ព្រលានយន្តហោះនេះ ត្រូវបានអ្នកជំនាញប៉ាន់ប្រមាណថា អាចនិងចំណាយទឹកប្រាក់ក្នុងរង្វង់ប្រមាណជា៦០លានដុល្លារអាមេរិក។
រហូតមកដល់ពេលនេះ គម្រោងសាងសង់ព្រលានយន្តហោះ ក្នុងខេត្តមណ្ឌលគីរី គឺស្ថិតនៅក្នុងដំណាក់កាលសិក្សា ដោយនៅមិនទាន់អាចកំណត់ពីពេលវេលា ចាប់ផ្តើមអនុវត្តជាក់លាក់ណាមួយ។ ទោះបីជាយ៉ាងនេះក្តី អាជ្ញាធរបានសម្រេច បើកការដ្ឋានសាងសង់ផ្លូវចូលព្រលានយន្តហោះថ្មី នៅខេត្តមណ្ឌលគិរី ដែលស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃ ទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ដើម្បីងាយស្រួល ក្នុងការសិក្សាពីគម្រោងសាងសង់ព្រលានថ្មី៕ដោយ៖ ត្នោត