Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិធី​រក​លុយ​ក្នុង​ពេល​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩

ក្នុង​ពេល​ដែល​ទីផ្សារ និង​សេដ្ឋកិច្ច​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​នេះ វា​ប្រហែលជា​មិនមែន​ជា​ពេល​ល្អ​ក្នុង​ការ​រកបាន​ឱកាស​រក​លុយ​ទេ​។ យ៉ាងណា​ក្តី អ្នក​នៅ​តែ​មានឱកាស​រក​លុយ​ក្នុង​កំឡុង​ពេល​នេះ​។ ខាងក្រោម​គឺជា​គំនិត​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នករក​លុយ​បាន​ក្នុង​កំឡុង​ពេល​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩៖

១. លក់​ចំណេះ​របស់​អ្នក

ប្រសិនបើ​អ្នកមាន​ជំនាញ​និង​បទ​ពិសោធន៍​សម្រាប់​ការ​បង្រៀន​អ្នក​ដទៃ​នោះ ឬ​មានចំណេះ​ដឹង​ផ្នែក​អាជីវកម្ម​ដែល​អ្នក​អាច​ចែករំលែក​ដល់​អាជីវករ​ដទៃ​ទៀត ពេល​នេះ​ជា​ពេល​ដែល​អ្នក​អាច​ចែករំលែក​បាន​ដោយ​ងាយស្រួល​តាម​ប្រព័ន្ធ​សង្គម​។ ពេល​ដែល​អ្នក​ទទួល​បានការ​ទទួលស្គាល់​ច្រើន​ពី​អ្នក​ដទៃ​ហើយ អ្នក​អាច​ចាប់ផ្តើម​គិតថ្លៃ​លើ​ការ​ចែករំលែក​របស់​អ្នក​ដែរ​។

២. រក​ការងារ Freelance

បច្ចុប្បន្ន​នេះ​មានឱកាស​ការងារ​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ហើយ​អ្នក​អាច​មានឱកាស​រកបាន​ការងារ Freelance ថែម​ទៀត​ព្រោះ​ក្រុមហ៊ុន និង​ស្ថាប័ន​ការងារ​ជា​ច្រើន​នៅ​តែ​បន្ត​ដំណើរការ​ដដែល ហើយ​ពួក​គេ​អាច​នឹង​កំពុង​ត្រូវការ​មនុស្ស​បន្ថែម​ទៀត​ផង​ក្នុង​វិស័យ​មួយ​ចំនួន​។

៣. សកម្ម​ជាង​មុន​លើ​ប្រព័ន្ធ​សង្គម

ប្រព័ន្ធ​សង្គម​កាន់តែ​មាន​សារៈសំខាន់​ទៅ​ទៀត​ក្នុង​ឆ្នាំ ២០២០ នេះ ព្រោះ​មនុស្ស​ជា​ច្រើន​ត្រូវ​ងាក​ទៅ​កាន់​មនុស្ស​លើ​ប្រព័ន្ធ​សង្គម​ដើម្បី​ប្រាស្រ័យ​ទាក់ទង​គ្នា និង​ពឹងពាក់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​។ ខណៈ​ដែល​ការ​សកម្ម​លើ​ប្រព័ន្ធ​សង្គម​មិន​អាច​ធានា​ថា​អ្នក​នឹង​រកបាន​ឱកាស​រក​លុយ​ពិតមែន​ក្តី អ្នក​នៅ​តែ​អាច​បង្កើត​មាន​ទំនាក់ទំនង​ល្អ​ៗ​ដែល​អាច​រក​លុយ​ឲ្យ​អ្នក​បាន​នៅ​ថ្ងៃ​អនាគត​។

ការ​មាន​អ្នកគាំទ្រ​អាច​ជួយ​បង្កើន​ឱកាស​ដែល​អ្នក​អាច​រក​ចំណូល​បាន​ពី​អ្វី​ដែល​អ្នក​ចែករំលែក​មិន​ថា​វា​ជា​គំនិត និង​ចំណេះដឹង​របស់​ខ្លួន ឬ​ការ​ផ្សាយពាណិជ្ជកម្ម​ឲ្យ​ផលិតផល ឬ​សេវាកម្ម​អ្នក​ដទៃ​ទេ​។

ទោះជា​ជំងឺ​កូ​វី​ដ ១៩ បាន​ប៉ះពាល់​ដល់​មនុស្ស​ជា​ច្រើន​ពិតមែន​ក្តី អ្នក​ត្រូវ​តែ​ព្យាយាម​រក្សា​គំនិត​វិជ្ជមាន និង​ព្យាយាម​រក​ឱកាស​ដោយ​សកម្ម​។ អ្នក​ប្រហែលជា​ត្រូវ​ខិតខំ​កាន់តែ​ខ្លាំង ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង និង​លទ្ធផល​ការងារ​ល្អ​របស់​អ្នក​នឹង​នាំ​យក​លុយ​មក​ដល់​ដៃ​អ្នក​ជាក់​ជា​មិន​ខាន​ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9546995