Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិននឹកស្មានថានៅក្រោមទឹកមានរបស់ចម្លែកៗជាច្រើនដែលធ្វើឲ្យយើងនឹកស្មានមិនដល់

ប្រសិនបើគ្មានការរុករកទេគ្មាននរណាម្នាក់ដឹងថាក្រៅពីមានត្រីនិងផ្កាថ្មគឺនៅមានរបស់ប្លែកៗជាច្រើនដែលបានកប់លិចបាត់ទៅក្នុងមហាសមុទ្រ។ ពេលនេះយើងលើកយកមកតែមួយផ្នែកតូចដែលគេរកឃើញប៉ុណ្ណោះ។

១. ជាទីបញ្ចុះសពរបស់នាវាជាច្រើន៖តំបន់កោះ Chuk Lagoon នៅមីក្រូណេសៀតំបន់នោះក្លាយជាទីបញ្ចុះសពរបស់នាវាចម្បាំងជាច្រើនដែលត្រូវបានវាយប្រហារនៅក្នុងកំឡុងនៃសង្គ្រាមលោក មានគ្រោងឆ្អឹងជាច្រើនក៏គេនៅតែឃើញមានជាច្រើននៅឡើយ។ គេរំពឹងថាគឺនៅមាននាវាចម្បាំងប្រហែលជា ៤០ គ្រឿងទៀតដែលបានលិចនៅទីនេះ។

២. វិមានក្រោមទឹក៖វិមាន Yonaguni ឬភ្ញៀវទេសចរហៅថាជាពីរ៉ាមីតក្រោមទឹកដែលមានទីតាំងស្ថិតនៅភាគខាងត្បូងកោះ Ryukyu នៅប្រទេសជប៉ុនដែលស្ថិតនៅចម្ងាយ ២៥ ម៉ែត្រពីផ្ទៃខាងលើ។ អ្នកវិទ្យាសាស្ត្រជឿថាវិមាននេះគឺមានអាយុកាលប្រមាន ៥០០០ ឆ្នាំ។

៣. ទីក្រុងក្រោមទឹក៖អដ្ឋិធាតុនៃទីក្រុង Heracleion ជាទីក្រុងមួយដែលបានលិចក្រោមសមុទ្រមេឌីទែរ៉ាណេប្រហែលជា ១៦០០ ឆ្នាំមុនរួមមានវត្ថុបុរាណជាច្រើន។ ការសិក្សារបស់អ្នកបុរាណវិទ្យាជឿថា មូលហេតុដែលធ្វើឲ្យទីក្រុងនេះលិចនៅក្រោមមហាសមុទ្រគឺដោយសារតែការរញ្ជួយដីដ៏ធំមួយដែលបណ្តាលឲ្យទីក្រុងទាំងមូលលិចចូលទៅក្នុងទឹកសមុទ្រតែម្តង។

៤. វង្វេងនៅក្នុងសង្គ្រាមលោក៖បំណែកនៃនាវា SS Thistlegorm ដែលបានបាត់ខ្លួនដោយគ្មានដាននៅពេលធ្វើសង្គ្រាមលោកលើកទី ២ ឬប្រហែលជាជាង ៧០ ឆ្នាំមុនដែលពេលនេះត្រូវបានរកឃើញដោយអ្នកទេសចរម្នាក់។ នៅតំបន់សមុទ្រក្រហម អេហ្ស៊ីបហើយនាវានោះត្រូវបានរកឃើញថាមានផ្ទុកនូវរថយន្តនិងម៉ូតូជាច្រើនគ្រឿងផងដែរ។

៥. កប៉ាល់ទីតានិកដែលលិច៖បន្ទាប់ពីកប៉ាល់ទីតានិកបានបុកជាមួយនឹងផ្ទាំងទឹកកកកាលពីឆ្នាំ ១៩១២ ហើយបានលិចចូលទៅក្នុងសមុទ្រមកគឺក្រោយមកមានការរុករកស្វែងរកបំណែកនៃកប៉ាល់នានាគ្រប់ទីកន្លែងនៅតំបន់ដែលបាត់កាលពីអតីតកាលប៉ុន្តែគេរកពុំឃើញឡើយរហូតដល់ ៧៥ ឆ្នាំបានកន្លងផុតទៅទើបបំណែកនៃនាវានេះត្រូវបានគេរកឃើញវិញនៅក្នុងឆ្នាំ ១៩៨៧ដែលបង្ហាញពីទ្រង់ទ្រាយស្ទើរតែទាំងមូលនៃកប៉ាល់ទីតានិក។ (នៅមានបន្ត) ប្រែសម្រួល៖ ឡាវែនដឺរ

from: https://tnaot.com/km/m/detail/article/9546973