Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងមហាផ្ទៃ ដាក់បញ្ជាយ៉ាងតឹងរ៉ឹង ក្នុងការទប់ស្កាត់ករណីឆ្លងកូវីដ១៩ តាមតំបន់ជាប់ព្រំដែនវៀតណាម

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​ បានចេញសេចក្តីណែនាំ​មួយ ដល់អាជ្ញាធរ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន ឱ្យ​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​ត្រួត​ពិនិត្យ មធ្យោបាយ​ដឹក​ជញ្ជូន និង​អ្នកដំណើរ។

ការប្រកាសនេះ គឺក្នុងបំណងធ្វើការទប់ស្កាត់ ការចម្លងមេរោគ​កូវីដ១៩ ពី​ប្រទេស​វៀត​ណាម តាមរយៈការ​ដឹក​ជញ្ជូន​ទំនិញ ​ចេញចូល​ឆ្លងកាត់​ព្រំដែន​កម្ពុជា​- វៀតណាម។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជម្រុញឱ្យមានការពង្រឹង​វិធាន​ច​ត្តា​ឡី​ស័ក ដែល​កំណត់​ដោយ​ក្រសួងសុខាភិបាល​ឱ្យ​បាន​ម៉ត់ចត់​បំផុត នៅតាមតំបន់ជាប់ព្រំដែនវៀតណាមផងដែរ​។

នៅក្នុងចំណុចទី២ នៃសេចក្តីប្រកាសនេះ​ក៏បានបញ្ជាក់ដែរថា អាជ្ញាធរក្នុងតំបន់ ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​តឹង​រឹង និង​ម៉ឺងម៉ាត់ ដើម្បី​បង្ការ ទប់ស្កាត់​កុំឱ្យ​មានការ​លួច​ឆ្លង​ដែន ដោយ​ខុសច្បាប់ ចេញចូល​ឆ្លងកាត់​ព្រំដែន តាម​ច្រករបៀង​នានា ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​។ និង​ទី​៣-​បន្ត​ជំរុញ​ការ​អប់រំ ណែនាំ និង​ផ្សព្វផ្សាយ​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ តាម​តំបន់​ព្រំដែន ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន ស្រប​តាម​ការ​ណែនាំ​នានា របស់​ក្រសួងសុខាភិបាល ដើម្បី​កុំឱ្យ​មាន​វីរុស​កូ​វី​ដ​១៩​ឆ្លង​មក​លើ​បុគ្គល និង​សហគមន៍​មូលដ្ឋាន​នៅ​កម្ពុជា​។ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9546946