ប្រព័ន្ធប្រតិបត្តិការ iOS 14 ដែលក្រុមហ៊ុន Apple ទើបតែដាក់ឲ្យបណ្ដាលអ្នកគាំទ្រប្រើប្រាស់ មានការវិវត្តខុសពីមុនច្រើនមុខងារ និងមានភាពប្រសើរជាងមុន ជាពិសេសគេសង្កេតឃើញថា HomeScreen របស់ស្មាតហ្វូន iPhone
ដែលប្រើប្រព័ន្ធតិបត្តិការ iOS 14 ម្ចាស់ស្មាតហ្វូនអាចរៀបចំសភាព HomeScreen ដែលខ្លួនចង់បានតាមចិត្ត។ ខាងក្រោមនេះជារបៀបរៀបចំ HomeScreen!
សង្កត់លើអេក្រង់ត្រង់ណាក៏បានឲ្យរាងយូរបន្តិចរហូតដល់វាលោតសញ្ញាលើកម្មវិធីនីមួយៗ
ចុចលើសញ្ញាបូក “+” នៅឆ្វេងដៃផ្នែកខាងលើ
វានឹងលេចចេញនូវជម្រើស Widget ពី Apple និងកម្មវិធីដទៃ
កម្មវិធីដែលមានស្រាប់មួយចំនួនដូចជា Music, Clock និង Weather ពួកវាមកជាមួយជម្រើស Widget ស្រាប់
ឧទាហរណ៍ចំពោះថ្ម៖ ជ្រើសរើស Batteries សម្រាប់រៀបចំហើយអ្នកអាចជ្រើរើសដាក់ទំហំតូច ល្មម និងធំនៃរូបរាងក្រាហ្វិកបានតាមចិត្ត។ ទាញរៀបចំវា ហើយបើមើលទៅស្អាតត្រូវចិត្តសូមចុច “Add widget”
បើជ្រើសយកទំហំ Batteries ល្មមគឺចេញបែបនេះ!
ចំនែកវិធីរៀបចំមួយទៀតលោកអ្នកអាចប្រើកម្មវិធី Widgetsmith ដែលជាជម្រើសល្អ និងកំពុងតែស្ថិតនៅចំណាត់ថ្នាក់កំពូលលើ App Store ដែលកម្មវិធីនេះអនុញ្ញាតឲ្យអ្នកធ្វើការរៀបចំ HomeScreen បានតាមចិត្តចង់ និងមានការឌីហ្សាញស្អាតគួរឲ្យចាប់អារម្មណ៍ផងដែរ។
ដូចគ្នងបើសិនជាអ្នកធុញទ្រាន់ និងចង់រូបរាង Home Screen លោកអ្នកក៏អាចដកវាចេញ ប្ដូរទៅរៀបចំរូបរាងមួយផ្សេងទៀតបានតាមតម្រូវការ៕ ប្រែសម្រួលដោយ៖ រីតា