Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជ្រូក២២ក្បាល ដែលឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ត្រូវបង្ខាំងទុក ដើម្បីយកសំណាកមកពិនិត្យ

សត្វជ្រូក២២ក្បាល ដែលត្រូវបានលួចដឹកពីប្រទេសថៃ ដោយខុសច្បាប់ ចូលមកកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ច បង្ខាំង​ទុក​នៅ​កន្លែង​ច​ត្តា​ឡី​ស័ក​ នៃ​ការិយាល័យ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ ដើម្បី​យក​សំណាក​មក​​វិភាគ ​ផ្ញើ​ទៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចាត់វិធានការ តាម​នីតិវិធី​។

បើតាម លោក​តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិត​កម្ម​សត្វបានឱ្យដឹង​ថា ​សមត្ថកិច្ច​ជំនាញ បាន​ចុះបង្ក្រាបករណី លួច ដឹកជ្រូកខុសច្បាប់មកពីប្រទេសថៃ កាលពី​វេលា​ម៉ោង​១​ទាប​ភ្លឺ ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ លើ​ផ្លូវជាតិ​លេខ​៥ ភូមិ​សូ​រិ​យា ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។

​​រថយន្ត​ដែលលួច​ដឹក​ជ្រូក ​មក​ពី​ស្រុក​ថៃ​នោះ​ម៉ាក​SANGYOUG ពណ៌​សម្បក​ឪឡឹក ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើ​១២​កៅអី ពាក់​ស្លាក​លេខ​ភ្នំពេញ​2J-3410 មាន​ផ្ទុក​សត្វ​ជ្រូក​រស់​ចំនួន​២២​ក្បាល ដែលគ្រោង​លក់បន្ត​ចែកចាយ​ នៅ​ខេត្តសៀមរាប ដោយ​គ្មាន​ច្បាប់​អនុ​ញ្ញាត​។ 

ក្រោយការឃាត់រថយន្តដឹកជ្រូករួចមក សមត្ថកិច្ច បាននាំ​យក​វត្ថុ​តាង​ខាងលើ​​ មកបង្ខាំង​ទុក​នៅ​កន្លែង​ច​ត្តា​ឡី​ស័ក​ នៃ​ការិយាល័យ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ ដើម្បី​យក​សំណាក​មក​​វិភាគ ​ផ្ញើ​ទៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចាត់វិធានការ តាម​ច្បាប់៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9546915