ក្នុងឆាកជីវិតមនុស្សពេលវេលាគឺសំខាន់ណាស់សម្រាប់ជីវិត។ ក្នុងរយៈពេលមួយវិនាទីដែលអ្នកគិតថាវាជាពេលតិចបំផុតសឹងតែគ្មានតម្លៃសម្រាប់អ្នក តែបើប្រៀបធៀបជាមួយមនុស្សដែលកំពុងជួបគ្រោះថ្នាក់ចរាចរណ៍ហើយត្រូវស្លាប់ព្រោះខ្វះពេលតែមួយវិនាទីនេះ អ្នកគិតទៅមើលថាពេលមួយវិនាទីដែលអ្នកថាគ្មានតម្លៃវាបែជាពេលដែលមានតម្លៃបំផុតសម្រាប់អ្នកដទៃដែលកំពុងសល់ដង្ហើមចុងក្រោយ។
រូបតំណាង
តើអ្នកអាចបង្កើតម៉ោងឬពេលវេលាឱ្យដើរថយក្រោយបានទេ? ទោះបីជាអ្នកបង្កើតបានក៏ផែនដីមិនអាចវិលបញ្ច្រាសថយក្រោយបានដែរនេះជាច្បាប់ធម្មជាតិ។ អ្នកចង់ឱ្យពេលវេលាថ្ងៃស្អែកឆាប់មកដល់តែអ្នកមិនដឹងទេថាពេលវេលាថ្ងៃស្អែកនឹងមានអ្វីកើតឡើងខ្លះសម្រាប់អ្នក។
រូបតំណាង
អត្ថបទ ៖ reaction