វាពិតជាចាំបាច់ខ្លាំងណាស់ សម្រាប់ការថែទាំសុខភាព។ បើទោះបីជាអ្នករវល់ខ្លាំងយ៉ាងណាក៏ដោយ ចាំបាច់ត្រូវធ្វើរឿងទាំង៥ខាងក្រោមដែលជួយឱ្យធ្វើឱ្យស្មារតី និងសុខភាពរបស់អ្នកកាន់តែល្អ។
ខាងក្រោមនេះនឹងបង្ហាញអ្នកលម្អិត៖
១. សមាធិ
ការធ្វើសមាធិនៅពេលព្រឹកមានប្រយោជន៍ច្រើន ក្នុងការដោះស្រាយភាពតានតឹង។ ហើយការធ្វើបែបនេះ ត្រឹមតែ ១០ នាទីក៏អាចជួយអ្នកបានច្រើនដែរ។ ជៀសវាសការទាញទូរស័ព្ទ មកធ្វើជាកិច្ចការដំបូងគេ ព្រោះវាអាចធ្វើឱ្យយឺតម៉ោង។
២. ផ្តល់ជាតិទឹកឱ្យរាងកាយ
រាល់ព្រឹក មុនពេលផឹកកាហ្វេ ឬទឹកផ្លែឈើចូលទៅក្នុងពោះ អ្នកត្រូវផឹកទឹកមុនគេបង្អស់ (យ៉ាងតិច ៨ អោន)។ វាជួយបំពេញនូវជាតិទឹក ដែលអ្នកបានបាត់បង់អស់ពេញមួយយប់។ ហើយមិនតែប៉ុណ្ណោះវាជួយបញ្ចេញជាតិពុល និងធ្វើឱ្យការរំលាយអាហាររបស់អ្នកមានដំណើរការល្អបាន។ បន្ទាប់មកអ្នកអាចផឹកកាហ្វេ ១ ឬ ២ ពែង បើសិនជាអ្នកមានទម្លាប់ទទួលទានវាពេលព្រឹក។ ការសិក្សាជាច្រើនបានបង្ហាញថា កាហ្វេកម្រិតមធ្យម អាចធ្វើឱ្យមានការថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែម, ជំងឺបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីកផងដែរ។
៣. អាហារពេលព្រឹក (ប្រូតេអ៊ីន)
អាហារពេលព្រឹកជាផ្នែកសំខាន់មួយសម្រាប់ទ្រទ្រង់រាង្គកាយ បន្ទាប់ពីអ្នកក្រោកពីគេងដោយពោះទទេ។ អ្នកត្រូវជ្រើសរើសអាហារដែលមានជាតិប្រូតេអ៊ីនដូចជា ទឹកដោះគោជូរក្រិក ឬពងមាន់ជាមួយឈីសធម្មជាតិដែលជាតិខ្លាញ់កម្រិតទាប។ ហើយអ្នកត្រូវបន្ថែមនូវសារធាតុចិញ្ចឹមដែលជំនួយដល់សុខភាព និងជួយអ្នកឱ្យចៀសពីការកកស្ទះជាតិស្ករកាបូអ៊ីដ្រាតនៅពេលព្រឹក។ ដោយបន្ថែមបន្លែស្រស់ៗមួយចំនួនដូចជាស្ពៃខ្មៅ ប៉េងប៉ោះ ឬផ្កាខាត់ណាខៀវ។ ហើយសូមកុំភ្លេចបន្ថែមប្រភេទអាហារដែលមានជាតិសរសៃរ រួមជាមួយនឹងទឹកផ្លែឈើផងដែរ។ អានបន្ថែម៖ អាហារសុខភាព
៤. ធ្វើចលនាខ្លះ (ហាត់ប្រាណ)
ការធ្វើចលនានៅពេលព្រឹក ពិតធ្វើឱ្យខួរក្បាលរបស់អ្នកបង្កើនលំហូរអុកស៊ីសែនកាន់តែល្អ។ ហើយវាអាចកាត់បន្ថយការរលាក និងជួយគ្រប់គ្រងភាពតានតឹងបានពេញមួយថ្ងៃផងដែរ។ អ្នកគ្រាន់តែដើរត្រឹម១០នាទី ឬ២០នាទីគឺល្អបំផុតហើយ។
៥. រក្សាដំណេក
ដើម្បីទទួលបានអារម្មណ៍ល្អនៅពេលព្រឹក គឺពឹងផ្អែកលើការប្រព្រឹត្តមុនពេលចូលគេង៖
– ងូតទឹកដើម្បីបន្ធូរសាច់ដុំដែលអស់កម្លាំង មុននឹងចូលសម្រាក
– ឈប់ខ្វល់ពីទូរស័ព្ទ ហើយគ្រឿងអេឡិចត្រូនិចផ្សេងៗត្រូវទុកឱ្យឆ្ងាយ
– រៀបចំសំភារៈសម្រាប់ថ្ងៃស្អែកឱ្យហើយ ដើម្បីជៀសវាងភ្លេចរបស់នៅពេលព្រឹកដែលប្រញាប់ប្រញាល់។
– ត្រៀមទុកអាហារសម្រាប់ធ្វើនៅពេលព្រឹក ដែលមានផាសុខភាព
– បន្ទាប់មក មុនពេលត្រៀមខ្លួនចូលគេង ត្រូវប្រាកដថាបន្ទប់គេងរបស់អ្នកងងឹតហើយស្ងាត់ដើម្បីចៀសវាងការរំខាននៅកណ្តាលអធ្រាត្រ។ ហើយកែសម្រួលសីតុណ្ហភាពមុនពេលអ្នកគេងដើម្បីធានាថាអ្នកនឹងមិនភ្ញាក់កណ្តាលអាធ្រាត្រនៅពេលប្រែប្រួលសីតុណ្ហភាពនោះទេ៕