អ្នកកើតឆ្នាំឆ្លូវ ខាល មមី វក ច កុរ ចំពោះស្នេហាមានការពុំសូវចុះសម្រុងគ្នាដោយសារម្នាក់ៗចង់ឈ្នះគ្នារៀងៗខ្លួន
តាមក្បួនហោរាសាស្ត្រ ថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឆ្នាំមមី ឆុងជាមួយជូត។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានភាពភ្លឺថ្លា ហើយធ្វើអ្វីក៏តែងមិនមានរឿងរាវអាក្រក់យាយីនាំពិបាកទប់ទល់ដែរ។ទោះបីយ៉ាងណាបើលោកអ្នកខ្លះកើតមានបញ្ហានោះតែងលេចចេញមកពីរឿងរាវចាស់បន្សល់ពីមុនមកប៉ុណ្ណោះ។
ជំនួញ ៖ បើចង់ធ្វើអ្វីមួយថ្មីនោះតែងជួបការលំបាករុលទៅមុខណាស់ ហើយបើហ៊ានបោះទុនធំផងគឺរឹតតែជួបការលំបាកណាស់ទៅទៀត។
ស្នេហា ៖ ប្តីប្រពន្ធឬសេចក្តីស្នេហាកំលោះក្រមុំរមែងកើតការឈ្លោះប្រកែកនិងប្រឆាំងគ្នាច្រើនដូចនេះត្រូវចេះអត់ឱនឱ្យគ្នាខ្លះទើបប្រពៃបំផុត។
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះមិនសូវមានភាពភ្លឺថ្លាពីដំណើរជីវិតប៉ុន្មានទេ ពិសេសមានរឿងរាវញាំញីច្រើនផង។
ជំនួញ ៖ មិនថាលោកអ្នកប្រកបរបរទីជិតឆ្ងាយតែងកើតមានរឿងរកាំរកូស ហើយអាចបង្កជម្លោះច្រើន ដូចនេះបើមិនចេះរំងាប់ចិត្តហើយបណ្តោយតាមហិង្សានោះពិតជាកើតរឿងរាវនាំអំពលទុក្ខពុំខាន។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ។
ស្នេហា ៖ កំលោះក្រមុំកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើតដោយប្រការណាមួយ។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះធ្វើអ្វីក៏មិនសម្រេចដល់គោលដៅនិងបើធ្វើអ្វីក៏មិនសូវជឿនលឿនទៅមុខតាមការគិតទុកនោះដែរ។ការរស់នៅលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ឱ្យបានល្អទើបមិនមានបញ្ហាណាមួយចោទឡើង។
ជំនួញ ៖ ការរកផលកម្រៃមិនមានច្រើនដូចជាទីគាប់ចិត្តទេគឺចំណូលខ្សត់ខ្សោយហើយភាពរកាំរកូសក៏កើតមានច្រើនដែរ។ការធ្វើដំណើរឆ្ងាយជិតមិនសូវផ្តល់ផលល្អទេម្ល៉ោះហើយគប្បីប្រយ័ត្នជម្លោះវិវាទណាមួយកើតឡើង រកស្មានមិនត្រូវ។
ស្នេហា ៖ កំលោះក្រមុំបើទោះបីមានភាពរឹងមាំបែបណាក្តីកុំគប្បីឈ្លក់វង្វេងតែការដើរហើរប្រយ័ត្នត្រូវជួបរឿងស៊យហើយមកសោកស្តាយនៅគ្រាខាងមុខ ។
ឆ្នាំថោះ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះ រាល់ឧបទ្រពនិងបញ្ហាអាក្រក់ទាំងឡាយបានផ្លាស់ប្តូរមកល្អប្រសើរបន្តិចវិញ ហើយធ្វើអ្វីក៏តែងជឿនលឿនគួរសមជានិច្ច។
ជំនួញ ៖ ថ្ងៃនេះការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺននិងបញ្ហាចូលមកលុកលុយច្រើន។
ការងារ ៖ ប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់។
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងទើបបញ្ហាអាក្រក់មិនឈានចូលកើត។
ជំនួញ ៖ មានការរីកលូតលាស់ទៅមុខជាសន្សឹមៗ ដូចនេះលោកអ្នកមិនអាចធ្វើអ្វីធំដុំឬតក់ក្រហល់ដោយក្តីលោភលន់បានទេបើពុំនោះនឹងនាំខាតបង់ទៅវិញ។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
ស្នេហា ៖ ស្នេហាប្រុសស្រីកុំគប្បីមានការប្រកែប្រកាន់ច្រើននាំកើតក្តីជម្លោះវិវាទប៉ុណ្ណោះ។
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារឬបើមានការទំនាក់ទំនងចរចាពីរឿងអ្វីមួយក៏តែងផ្តល់ផលល្អៗមកវិញជានិច្ច។
ជំនួញ ៖ ការជួញដូរទាំងតូចទាំងធំបើចង់ចរចាទិញឬដោះដូរទំនិញអ្វីមួយដោយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចសម្រេចជោគជ័យថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សជួយយកអាសារនិងជួយជ្រោមជ្រែង។
ស្នេហា ៖ កំលោះក្រមុំមានការរីកលូតលាស់ទៅមុខ និងបើមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកផង។
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតែងមិនហុចលទ្ធផលដូចជាទីពេញចិត្តនោះឡើយ។ការប្រកបការងារមានការរាំងស្ទះនិងជួបបញ្ហាច្រើន។
ជំនួញ ៖ មិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។
ស្នេហា ៖ ប្រុសស្រីបើមានបញ្ហាអ្វីកុំយកកំហឹងទល់កំហល់ឱ្យសោះប្រយ័ត្នកើតជាជម្លោះវិវាទឈានដល់ការបែកបាក់។
ឆ្នាំមមែ
រាសីល្អជាមធ្យម។
នៅពេលនេះលោកអ្នកជួបបញ្ហានឿយហត់ច្រើន ហើយទោះធ្វើអ្វីតែងជួបនូវបញ្ហាប្រទាំងប្រទើសច្រើនថែមទៀត។ទាំងស្ត្រីបុរសការរស់នៅលោកអ្នកគប្បីប្រយ័ត្នប្រយែងរឿងជុំវិញខ្លួនមកអុកឡុកយាយី។
ការងារ ៖ រាសីល្អជាមធ្យម។នៅពេលនេះលោកអ្នកជួបបញ្ហានឿយហត់ច្រើន ហើយទោះធ្វើអ្វីតែងជួបនូវបញ្ហាប្រទាំងប្រទើសច្រើនថែមទៀត។ទាំងស្ត្រីបុរសការរស់នៅលោកអ្នកគប្បីប្រយ័ត្នប្រយែងរឿងជុំវិញខ្លួនមកអុកឡុកយាយី។
ជំនួញ ៖ ក្នុងថ្ងៃនេះទោះជួញទីជិតឆ្ងាយការរកផលកម្រៃបើជួបការលំបាកម្តេចម្តាតែក៏មានផលចំណូលមួយៗគ្រាន់បំពេញក្រពះផង។
ស្នេហា ៖ កំលោះក្រមុំមិនមានផ្លាស់ប្តូរទេគឺមានភាពស្រុះស្រួលគ្នាល្អដូចសព្វមួយដង។
ឆ្នាំវក
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកងាយកើតទំនាស់ជាមួយអ្នកដទៃណាស់ពិសេសកើតចេញមកពីអារម្មណ៍មួម៉ៅក្តៅក្រហាយរបស់ខ្លួនឯងតែម្តង។លោកអ្នកត្រូវចេះរក្សាភាពនឹងធឹង និងស្ងប់ស្ងាត់ជាងនេះទើបប្រសើរ។
ជំនួញ ៖ ទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទាល់តែខិតខំខ្លាំងទើបអាចរកចំណូលគ្រាន់ផ្សើមបំពង់បើពុំនោះទេច្បាស់ជារកអង្ករច្រកឆ្នាំងពុំគ្រាន់ឡើយ។
ស្នេហា ៖ ប្រុសស្រីមានការពុំសូវចុះសម្រុងគ្នាដោយសារម្នាក់ៗរឹងមានះហើយចង់ឈ្នះគ្នារៀងៗខ្លួន។
ឆ្នារកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តឬសម្របសម្រួលក្នុងការប្រកបកិច្ចការអ្វីមួយពីព្រោះថាតែងទទួលជោគជ័យយ៉ាងគាប់ប្រសើរត្រឡប់មកវិញ។
ជំនួញ ៖ មានដំណើរការទៅមុខល្អ ហើយបើចង់បើកជំនួញថ្មីៗក៏ល្អណាស់ផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងថ្ងៃនេះមិនមានអ្វីលេចធ្លោទេតែបើលោកអ្នកមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយតែងសម្រេចដូចគាប់បំណង។
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារឬធ្វើអ្វីដែលសំខាន់ពេកឡើយពីព្រោះថាផលអាក្រក់នោះឃើញថាងាយកើតបញ្ហាចំពោះមុខណាស់។ជាមួយគ្នានេះការប្រកបការងារលោកអ្នកត្រូវចេះឈរលើជំហរខ្លួនឯង ទើបផលល្អរក្សានៅបានជាប់យូរអង្វែង។
ជំនួញ ៖ ពេលនេះមានសភាពតានតឹងក្នុងការរកផលចំណូលតែយ៉ាងណាក៏មានភាពសុខដុមល្អ។
ស្នេហា ៖ កំលោះក្រមុំមានការជឿនលឿនទៅមុខយឺតតែក៏ងាយថយក្រោយ។
ឆ្នាំកុរ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកតែងមានបញ្ហាកកូរផ្លូវចិត្តធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មាននោះឡើយ។
ជំនួញ ៖ មានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ការធ្វើដំណើរឆ្ងាយជិតមិនសូវគាប់ប្រសើរទេពិសេសឱ្យប្រយ័ត្នរោគជំងឺយាយីបន្តិច។
ស្នេហា ៖ កំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕ ប្រភព៖ Cen