អ្នកទាំងអស់ច្បាស់ជាស្គាល់កម្មវិធី Tik Tok នេះហើយ ដែលកន្លងមក App នេះទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយក៏មានមនុស្សលេង និងបង្ហោះវីដេអូខ្លីៗច្រើនផងដែល ។
ឯបច្ចុប្បន្ននេះ App Tik Tok កំពុងខិតខំប្រឹងប្រែអភិវឌ្ឍខ្លួនដើម្បីបំរើសេវាកម្មដល់អ្នកប្រើប្រាស់របស់ខ្លួន ដោយ Tik Tok កំពុងសាកល្បងបង្កើតមុខងារ“ប្រព័ន្ធតេទូរសព្ទ”ថ្មីមួយផងដែល ។
Admin ក៏បានសាកមើលមុខងារថ្មី Beta នេះរបស់ Tik Tok ដែលវាពុំសូវមានភាពខុសគ្នាជាមួយ WeChat Call ប៉ុន្មាននោះទេ ហើយបច្ចុប្បន្ននេះ Tik Tok កំពុងធ្វើអោយមុខងារនេះកាន់តែពេញលេញ ដើម្បីដាក់ប្រើប្រាស់ជាផ្លូវការដើម្បីបំរើសេវាកម្មដល់អ្នកទាំងអស់គ្នា ។
តាមការសង្កេតមើលឃើញថានៅឆ្នាំនេះ Tik Tok មានភាពសកម្មខ្លាំងជាងឆ្នាំទៅ ដោយចាប់ពីដើមឆ្នាំចាប់ផ្ដើមធ្វើការសាកល្បងមុខងារតភ្ជាប់ Online និងតេទូរសព្ទជាសំលេង បន្ទាប់មកក៏រៀបចំគម្រោងចាប់ផ្ដើមស្រាវជ្រាវបង្កើតមុខងារតេទូរសព្ទជាលក្ខណៈវីដេអូទៀត ហើយចុងក្រោយ Tik Tok បានគ្រោងទុកថានឹងបង្កើតមុខងារ“ Friend Zone ”ទៀត ។
បច្ចុប្បន្ននេះ គេកំពុងសាកល្បងមុខងារតេទូរសព្ទជាសំលេង កន្លែងនេះយើងអាចឃើញហើយថា Tik Tok បានធ្វើមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរ ហើយក៏ក្លាយជា IM software មួយដ៏ពេញលេញមួយផងដែរ ។
ចឹងយើងថ្ងៃក្រោយក៏អាចប្រើ Tik Tok សម្រាប់ទំនាក់ទំនងជាមួយមិត្ដភក្ដិ និងក្រុមគ្រួសារបានយ៉ាងងាយស្រួលផងដែរ ។