ក្រុមគ្រូពេទ្យកម្ពុជា ទាំងនៅរាជធានី និងជនបទ បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញ ផ្នែកព្យាបាលជំងឺបេះដូងកុមារតាមប្រព័ន្ធ Video Conference ជារៀងរាល់ថ្ងៃ ជាមួយនឹងក្រុមវេជ្ជបណ្ឌិតជំនាញ ឯកទេសផ្នែកព្យាបាលជំងឺបេះដូងចំហកុមារ នៅប្រទេសចិន ដើម្បីជួយកុមារកម្ពុជា បានចៀសផុតពីការស្លាប់ ដោយសារជំងឺនេះ។
បើតាមលោកឧត្តមសេនីយត្រី ជិន រតនា នាយទាហានក្រសួងការពារជាតិ បានប្រាប់ឱ្យដឹងថា ដោយសារតែកុមារ ដែលគ្រោងទៅពិនិត្យព្យាបាលវះកាត់ជំងឺបេះដូងចំហ នៅប្រទេសចិន ត្រូវបានពន្យារពេលចេញដំណើរអស់រយៈពេលជាច្រើនខែ ដូច្នេះទើបប្រទេសចិន បានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាល ជំនាញលើផ្នែកព្យាបាលកុមារ ដែលមានជំងឺបេះដូងចំហ ដើម្បីធ្វើការឆ្លើយតបជួយសង្គ្រោះកុមារដែលមានបញ្ហានេះ ឱ្យបានទាន់ពេលវេលា៕ ដោយ៖ ឃួន លក្ខិណា