ព្រះបរមសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយព្រះសារីបុត្រជាអ្នកឈ្លាសវៃក្នុងកិច្ចសព្វបែបយ៉ាង ហើយតែងប្រកបដោយធម៌៥ប្រការដែលជាកំពូលអ្នកមានបញ្ញាក្នុងលោក ។
ធម៌៥ប្រការនោះតើដូចម្តេច ? ធម៌៥ប្រការនោះគឺ ៖
១- ស្គាល់អត្ថ បានដល់ស្គាល់ប្រយោជន៏ទាំងឡាយបានដល់ស្គាល់ហេតុបច្ច័យ
២- ស្គាល់ធម៌បានដល់ស្គាល់ធម៌គួរនិងមិនគួរប្រព្រឹត្តទៅ
៣- ស្គាល់ប្រមាណ បានដល់ស្គាល់ប្រមាណក្នុងការទទួល និងការបរិភោគបច្ច័យ៤ គឺគ្រឿងស្លៀកដណ្តប់ អាហារបិណ្ឌបាត ទីសេនាសនៈ ថ្នាំកែរោគ
៤- ស្គាល់កាល បានដល់ស្គាល់កាលថា កាលនេះជាកាលគួរនៅក្នុងទីស្ងប់ស្ងាត់ កាលនេះជាកាលសម្តែងធម៌ កាលនេះជាកាលចារិកទៅតាមជនបទ
៥- ស្គាល់បរិស័ទ បានដល់ស្គាល់ថា នេះជាខត្តិយបរិស័ទ នេះជាព្រាហ្មណ៍បរិស័ទ នេះជាគហបតីបរិស័ទ នេះជាសមណបរិស័ទ ស្គាល់ការនិយាយ ការធ្វើចំពោះប្រជុំជនធ្វើដូចម្តេចទើបសមល្មមនឹងបរិស័ទនោះៗ ។
ធម៌៥ប្រការនេះមិនមែនសម្រាប់តែអ្នកបួសនោះទេ គួរកើតមានដល់មនុស្សទូទៅផងដែរព្រោះជាធម៌ប្រកបដោយប្រយោជន៍ញុំាងសត្វលោកឱ្យប្រព្រឹត្តទៅក្នុងផ្លូវសុខក្សេមក្សាន្ត ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព