ក្រុមមេឃខៀវ Manchester City របស់លោក Pep Guardiola បានទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Wolverhampton នាពហុកីឡាដ្ឋាន Molineux Stadium នាសប្តាហ៏នេះ។ នេះជាការប្រកួតទី១ របស់ Manchester City នៅ Premier League ដោយសារការពន្យារពេល។
៣ គ្រាប់របស់ក្លឹបមេឃខៀវរកបានដោយ Kevin De Bruyne កីឡាករវ័យក្មេង Phil Foden និង Gabriel Jesus នៅចុងម៉ោង។ ឯ Wolves ក្រុមម្ចាស់ផ្ទះរកបានតែមួយគ្រាប់ប៉ុណ្ណោះដោយខ្សែប្រយុទ្ធRaul Jemenez នៅនាទីទី ៧៨។
លទ្ធផលនេះយើងឃើញ Manchester City ទទួលបាន៣ពិន្ទុនាការប្រកួតដំបូងក្នុងក្របខណ្ឌ័លីគកំពូល ហើយយើងក៏ឃើញវត្តមានកីឡាករចំណូលថ្មីរបស់ក្លឹប Nathan Ake បង្ហាញខ្លួនផងដែរ ដែលទើបតែទិញពី Bournemouth រដូវក្តៅនេះ។
ប្រភព៖ Sky Sports