Escape To Explore X Kompot
————-
គ្រាន់តែលឺខេត្តកំពតដឹងតែសប្បាយនិងស្រស់ស្រាយបាត់ហើយកន្លែងដើរលេងថ្មីៗស្អាតៗក៍ច្រើនកន្លៃងគេងក៍ច្រើនម្ហូបក៍ឆ្ងាញ់ និយាយដល់អែតមីននឹកកំពតបាត់ហើយច្រុលជានឹកហើយមកណែនាំកន្លែងគេងបែបលំហែអារម្មណ៍មួយដែលអែតមិនកំពុងនឹកចង់ទៅគេងទៀតដូចគ្នា៕ នោះគឺលំហែកំពត លំហែកំពតជាកន្លែងគេមួយស្ថិតនៅភូមិត្រោយកោះនៅក្នុងក្រុងកំពតដែលមានចំងាយជាង៧គីឡូម៉ែត្រពីរង្វង់មូលធុរេន។
Map: https://goo.gl/maps/rv6PYU32sitBkfMH9
នៅទីនោះមានដូចជាការគេងក្នុងតង់និងជាពិសេសគឺការគេងលើសំណាញ់ពីលើទឹកព្រែកជាមួយបរិយាកាសថ្មីគឺថាដឹងតែកប់ហើយស្រស់ថ្លាចិត្តនិងអារម្មណ៍ណាស់មើលតែរូបទៅដឹងហើយ៕ឥឡូវដូចជាមានបឹងកាឡុទៀតកប់មែនទែន កន្លែងញាំអីក៍អែមដែរមានតុមួយក្រោយដើមឈើក្រោមពន្លឺភ្លើងអង្គុយជុំគ្នាយ៉ាងស្រួលចង់អាំងសាច់អីក៍បានដែរ៕ អែតមីនមិនសូវបានថតច្រើនទេព្រោះទៅដល់យប់ហើយព្រឹកប្រញាប់មកវិញ