តុលាការកំពូលរបស់ប្រទេសថៃ បានធ្វើការចោទប្រកាន់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី ពីបទកាន់កាប់ភាគហ៊ុនខុសច្បាប់ នៅក្នុងក្រុមហ៊ុនទូរស័ព្ទ និងទំនាស់ផលប្រយោជន៍ ហើយសម្រេចផ្តន្ទាទោស ឱ្យជាប់ពន្ធធានាគារ៥ឆ្នាំ។
នៅថ្ងៃព្រហស្បតិ៍ តុលាការថៃ បានធ្វើការកាត់ទោសអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ហើយបានចេញដីកាចាប់ខ្លួនលោកតែម្តង។
ផ្នែកព្រហ្មទណ្ឌ របស់តុលាការកំពូលសម្រាប់ អ្នកកាន់តំណែងនយោបាយ បាននិយាយថា ខ្លួនបានបន្តកាត់ក្តីលោកថាក់ស៊ីន ដោយកំបាំងមុខ ដូចដែលបានអនុញ្ញាត ដោយច្បាប់ថ្មីស្តីពីនីតិវិធីព្រហ្មទណ្ឌសម្រាប់អ្នកកាន់តំណែងនយោបាយក្នុងឆ្នាំ២០១៧។
យ៉ាងណាក៏ លោកថាក់ស៊ីន បានភៀសខ្លួនចេញពីប្រទេសក្នុងឆ្នាំ២០០៨។ដោយ៖ ត្នោត