Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្មេងមានជំងឺបេះដូងចំហរ ១៣នាក់ ដែលរំពឹងទទួលការវះកាត់នៅប្រទេសចិន កំពុងមានបញ្ហាសុខភាព ដោយសារខកខានព្រោះវិបត្តិកូវីដ

កុមារមានជំងឺបេះដូងចំហ១៣នាក់ ដែលគ្រោងទៅទទួលការវះកាត់និងការព្យាបាល ដោយមិនគិតថ្លៃ នៅប្រទេសចិន នាខែកញ្ញា ឆ្នាំ២០២០ខាងនេះ ត្រូវបានពន្យារពេល ដោយសារតែអាណាព្យាបាលកុមារទាំងអស់នោះ មានកង្វល់ពីសុខភាពនិងសុវត្ថិភាព អំឡុងពេលធ្វេីដំណេីរ ក្នុងពេលដែលពិភពលោកកំពុងទទួលរងនូវការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩។

ការខកខានចេញទៅព្យាបាល នៅប្រទេសចិន បានធ្វើឱ្យកុមារមួយចំនួន កើតមានអាការ:ប្រែប្រួលសុខភាពមួយចំនួន ប៉ុន្តែមិនចោទជាមានបញ្ហានោះទេ ខណៈក្រុមវេជ្ជបណ្ឌិតជំនាញនៅកម្ពុជាដែលមានឯកទេសផ្នែកព្យាបាលជំងឺបេះដូងចំហនេះ បានជួយសម្របសម្រួលនិងផ្តល់មធ្យោបាយជួយសង្គ្រោះ។

បើតាមលោក ជីន រ៉ា អាយុ៣៨ឆ្នាំ រស់នៅស្រុកជុំគិរី ខេត្តកំពត បានយកកូនមកពិនិត្យព្យាបាល នៅសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ព្រមទាំងទទួលអំណោយ ជាគ្រឿងអាហារក្រៀម និងសម្ភារការពារទប់ស្កាត់ការចម្លងកូវីដ១៩។ “ខ្ញុំធ្វើដំណើរមកពីខេត្តកំពត ដើម្បីយកកូនមកពិនិត្យព្យា​​បាលជំងឺ នៅក្នុងសមាគម ព្រោះលោកត្រូវខកខាន មិនបានយកកូនទៅព្យាបាលនៅប្រទេសចិន ដោយ​សារ​តែស្ថានភាពកូវីដនៅតែបន្តរាលដាល”។

អ្នកស្រីជិន ចឹង អាយុ៥០ឆ្នាំ រស់នៅស្រុកមេសាង ខេត្តព្រៃវែង បានឱ្យដឹងថា ចៅអ្នកស្រីពេលខ្លះ ធ្វើទុក្ខបបូរមាត់ឡើងស្វាយ ស្រែកយំ ឆាប់ហត់ និងអង្គុយស្ងៀម។ “ពេលខ្លះខ្ញុំបារម្ភខ្លាំងពេក ក៏យកគាត់ទៅមន្ទីរពេទ្យ”។

ស្រដៀងគ្នាដែរ អ្នកស្រីខុន សម្ភស្ស អាយុ៣០ឆ្នាំ រស់នៅខេត្តកណ្តាល បានឱ្យដឹងថា សមាគម បានរៀបចំកម្មវិធីពិនិត្យសុខភាព កុមារដែលមានបញ្ហាជំងឺបេះដូង អ្នកស្រីបានយកកូនមកពិនិត្យសុខភាពដូចគ្នា។ “ខ្ញុំបានដឹងថាកូនកើតមានជំងឺនេះ កាលគាត់អាយុបាន៣ខែ តាមរយៈការឆ្លុះអេកូនៅមន្ទីរពេទ្យកាល់ម៉ែត។ គ្រូពេទ្យកាល់ម៉ែត បានប្រាប់ខ្ញុំឱ្យទាក់ទងទៅសមាគម ដើម្បីស្វែងរកគ្រូពេទ្យព្យាបាលគាត់”។

ដោយបារម្ភពីបញ្ហានេះ ក្រុមវេជ្ជបណ្ឌិតជំនាញៗ នៅប្រទេសចិន បានធ្វើការបណ្តុះបណ្តាល ដល់ក្រុមគ្រូពេទ្យ​កម្ពុជា តាមរយៈVideo conference ទៅលើឯកទេសព្យាបាលថែរក្សាក្មេង ដែលមានបញ្ហាបេះដូងចំ​ហ។ នេះបើតាមឧត្តមសេនីយត្រី ជិន រតនា នាយទាហានក្រសួងការពារជាតិ។

បើតាមលោក បណ្ឌិត ជា មុន្នីឬទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានឱ្យដឹងថា នៅពេលមានការពន្យារការហោះហើរ វាធ្វើឱ្យកុមារកើតមានអាការធ្វើទុក្ខ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ​ ព្រោះក្រុមគ្រូពេទ្យនៅទីនេះ អាចជួយសង្គ្រោះពួកគាត់បាន។ “ខាងភាគីចិន បានជំរុញឱ្យសមាគម ធ្វើយ៉ាងណាបញ្ជូនពួកគេមកព្យា​បាល ប៉ុន្តែអាណាព្យាបាលគាត់បារម្ភខ្លាច មិនមានសុវត្ថិភាពចំពោះពួកគាត់”៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9544693