នំអាកោត្នោតខ្មែរយើងជានំដែលមានរសជាតិឈ្ងុយឆ្ងាញ់ពិសា តោះថ្ងៃនេអយើងមករៀនធ្វើទាំងអស់គ្នា
#គ្រឿងផ្សំ៖
– ទឹកខ្ទិះដូង ១ចានចង្កឹះ
– ត្នោតទុំ 2 ផ្លែ
– ស្ករត្នោត កន្លះចានចង្កឹះ
– ម្សៅអង្ករ ២ ចានចង្កឹះ
– អំបិល 2 ស្លាបព្រាកាហ្វេ
– ទឹក ២ ចានចង្កឹះ
– ម្សៅមេនំបុ័ង
– សាច់ដូងកោសជាសរសៃៗ
– ស្លឹកចេក
#វិធីធ្វើ៖
១- ដំបូងឆ្កិះសំបកត្នោតចេញឲ្យអស់ ហែកត្នោតជាពីររួចយកទៅ ប្របាច់ក្នុង ទឹកធម្មតាដើម្បីឲ្យចេញពណ៌ ក្លិន ព្រមទាំងរសជាតិត្នោត បន្ទាប់មកចាក់វាចូលទៅក្នុងកន្ត្រងមួយ ធ្វើការច្រោះឲ្យស្អាតមិនត្រូវឲ្យមានសសៃៗឡើយ។
២- ចាក់ទឹកសាច់ត្នោតនោះចូលទៅក្នុងម្សៅអង្កររួចហើយបន្ថែមស្ករត្នោត អំបិល ទឹកខ្ទិះដូង និងម្សៅមេនំបុ័ងចូលហើយកូរឲ្យសព្វ ។
៣- រៀបចំធ្វើកន្ទោងដែលធ្វើពីស្លឹកចេក។
៤- បន្ទាប់មកទៀត ចាក់ម្សៅចូលទៅក្នុងកន្ទោងដែលបានរៀបទុកនោះរហូតដល់អស់ម្សៅ រួចយកទៅដាក់ចំហុយរយៈពេលប្រហែល ១៥នាទី (រង់ចាំរហូតដល់នំឆ្អិនក្លាយជាអាកោ រួចកោសដូងរោយពីលើជាការស្រេច ៕
ប្រភព: Google