ប្រសិនបើបច្ចុប្បន្ននេះអ្នកត្រូវការការងារមួយជាបន្ទាន់ ការងារអ្វីក៏អ្នកគួរតែធ្វើដែរ ។ អ្នកគ្រាន់តែរកការប្រកាសរកបុគ្គលិក ដាក់ពាក្យ និងព្យាយាមរហូតអ្នកត្រូវបានទទួលសម្រាប់ការងារអ្វីមួយ ។ ប៉ុន្តែប្រសិនបើអ្នកចង់រកបានការងារដែលអ្នកស្រលាញ់ អ្នកប្រហែលជាត្រូវធ្វើអ្វីច្រើនជាងការរកការងារទៅទៀត ។ ផ្ទុយមកវិញ អ្នកត្រូវស្រាវជ្រាវពីស្ថាប័នការងារ និងមនុស្សនៅទីនោះជាមុនសិន ។
បើអ្នកមានពេលទំនេរច្រើន អ្នកអាចទុកពេលក្នុងការស្រាវជ្រាវ និងពង្រឹងទំនាក់ទំនងដែលអ្នកមានជាមួយមនុស្ស ។ ប៉ុន្តែខណៈដែលអ្នកកំពុងធ្វើការនៅកន្លែងចាស់ ឬកំពុងតែព្យាយាមបញ្ចប់ការសិក្សា អ្នកគួរចងចាំថាការរកការងារដែលអ្នកស្រលាញ់ប្រៀបបានជាកិច្ចការស្រាវជ្រាវចុងក្រោយដែលអ្នកត្រូវធ្វើ ។ខាងក្រោមនេះ គឺជាជំហានមួយចំនួនដែលអ្នកគួរដើរប្រសិនបើអ្នកចង់រកបានការងារដែលអ្នកស្រលាញ់ ៖
១. ការស្រាវជ្រាវ
អ្នកគួរតែស្រាវជ្រាវរកស្ថាប័នការងារដែលអ្នកគិតថាស័ក្តិសមនឹងអ្នកជាងគេ ឬស្ថាប័នដែលកំពុងមានប្រជាប្រិយភាពក្នុងចំណោមមនុស្សធ្វើការក្នុងវិស័យរបស់អ្នក ។
២. បង្កើតទំនាក់ទំនងជាមួយមនុស្ស
រកបុគ្គលិកដែលកំពុងធ្វើការនៅទីនោះ និងព្យាយាមបង្កើតទំនាក់ទំនងជាមួយពួកគេ ។ បច្ចុប្បន្ននេះវាមិនមានភាពពិបាកពេកទេ ព្រោះអ្នកអាចធ្វើការស្វែងរកតាមប្រព័ន្ធសង្គម និងទាក់ទងទៅពួកគេតាមប្រព័ន្ធនេះបាន ។ គោលដៅដំបូងរបស់អ្នកគឺការសាកសួរពីព័ត៌មានសំខាន់ៗរបស់ក្រុមហ៊ុន មុននឹងសួរពីឱកាសការងារដែលកំពុងត្រូវការមនុស្ស ។
៣. ធ្វើវាម្តងហើយម្តងទៀត
ជាក់ស្តែង អ្នកមិនគួររំពឹងទុកថា ស្ថាប័នទីមួយដែលអ្នកស្រលាញ់ និងមនុស្សទីមួយដែលអ្នកទាក់ទងទៅនឹងអនុញ្ញាតឲ្យអ្នកទទួលបានការងារដែលអ្នកចង់បានទេ ។ វិធីសាស្ត្រនេះតម្រូវឲ្យអ្នកធ្វើវាម្តងហើយម្តងទៀត និងការផ្ញើរសារទៅកាន់មនុស្សម្នាក់ជាច្រើនដងផងដែរ ។
អ្វីដែលសំខាន់គឺ ប្រសិនបើមនុស្សម្នាក់ឲ្យពេលវេលារបស់ពួកគេទៅកាន់អ្នក មិនថាតាមរយៈការផ្តល់យោបល់លើប្រវត្តិរូបសង្ខេប ឬលិខិតអមរបស់អ្នក ឬជួយអ្នកក្នុងបទសម្ភាសន៍ទេ អ្នកគួរតែផ្ញើសារឬអ៊ីមែលអរគុណយ៉ាងហោចណាស់ឲ្យបានក្នុងកំឡុងពេល ២៤ម៉ោងបន្ទាប់ពីបទសម្ភាសន៍របស់អ្នក ៕
្រុមហ៊ុន មុននឹងសួរពីឱកាសការងារដែលកំពុងត្រូវការមនុស្ស ។
៣. ធ្វើវាម្តងហើយម្តងទៀត
ជាក់ស្តែង អ្នកមិនគួររំពឹងទុកថា ស្ថាប័នទីមួយដែលអ្នកស្រលាញ់ និងមនុស្សទីមួយដែលអ្នកទាក់ទងទៅនឹងអនុញ្ញាតឲ្យអ្នកទទួលបានការងារដែលអ្នកចង់បានទេ ។ វិធីសាស្ត្រនេះតម្រូវឲ្យអ្នកធ្វើវាម្តងហើយម្តងទៀត និងការផ្ញើរសារទៅកាន់មនុស្សម្នាក់ជាច្រើនដងផងដែរ ។
អ្វីដែលសំខាន់គឺ ប្រសិនបើមនុស្សម្នាក់ឲ្យពេលវេលារបស់ពួកគេទៅកាន់អ្នក មិនថាតាមរយៈការផ្តល់យោបល់លើប្រវត្តិរូបសង្ខេប ឬលិខិតអមរបស់អ្នក ឬជួយអ្នកក្នុងបទសម្ភាសន៍ទេ អ្នកគួរតែផ្ញើសារឬអ៊ីមែលអរគុណយ៉ាងហោចណាស់ឲ្យបានក្នុងកំឡុងពេល ២៤ម៉ោងបន្ទាប់ពីបទសម្ភាសន៍របស់អ្នក ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព