Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៣ ជំហាន​ដែល​អ្នក​ត្រូវ​ដើរ​ដើម្បី​ឆ្លង​ផុត​ឆ្នាំ​នេះ​ដោយ​ជោគជ័យ

ឆ្នាំ ២០២០ មិនមែន​ជា​ឆ្នាំ​ល្អ​សម្រាប់​មនុស្ស​ភាគច្រើន​ជុំវិញ​ពិភពលោក ប៉ុន្តែ​មនុស្ស​ដែល​ជោគជ័យ​នៅ​តែ​អាច​សម្រេច​បាន​នូវ​គោលដៅ​ជា​ច្រើន​ដដែល​ទាំង​ក្នុង​ការងារ អាជីវកម្ម និង​ជីវិត ។ ខណៈ​ដែល​អ្នក​បាន​ឆ្លងកាត់​ឆ្នាំ ២០២០ បាន​ពាក់កណ្តាល​ហើយ វា​ជា​ពេល​ល្អ​ក្នុង​ការ​សួរ​ខ្លួនឯង​ថា តើ​អ្នក​ចង់បាន​អ្វី​នៅ​ចុងឆ្នាំ​នេះ?

ជាក់ស្តែង កូ​វី​ដ ១៩ បាន​ផ្លាស់​ប្តូរ​គោលដៅ និង​ទិស​ដៅ​របស់​មនុស្ស ប៉ុន្តែ​អ្នក​មិន​គួរ​បោះ​ឆ្នាំ​នេះ​ចោល​ទាំងស្រុង​ទេ ។ ផ្ទុយ​មក​វិញ អ្នក​នៅ​តែ​អាច​ឆ្លងកាត់​ឆ្នាំ​នេះ​ដោយ​ជោគជ័យ​ប្រសិនបើ​អ្នក​ដើរ​តាម​ជំហាន​ខាងក្រោម​នេះ ៖

១. កាត់​បន្ថយ​ពេលវេលា​ដើម្បី​សម្រេច​គោលដៅ

ការ​ផ្លាស់​ប្តូរ​កើត​មាន​ឡើង​ពេល​ដែល​មនុស្ស​ប្តេជ្ញា​បង្កើត​ទម្លាប់​ម្តង​មួយ ។ មនុស្ស​ជា​ច្រើន​ចង់​ផ្លាស់​ប្តូរជីវិត​របស់​ខ្លួន​ទាំងស្រុង​ដោយ​ភ្លេចខ្លួន​ថា ការ​ផ្លាស់​ប្តូរ​ពិតប្រាកដ​ត្រូវការ​ពេលវេលា ឧទាហរណ៍​ដូច​ជា​ការ​ទៅ​ហាត់ប្រាណ​ជាប់​ៗ​គ្នា​មួ​យស​ប្តា​ហ៍​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទទួល​បាន​នូវ​រាង​ដែល​អ្នក​ស្រលាញ់​ទេ ។

ដើម្បី​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​ច្រើន អ្នក​អាច​ជ្រើសរើស​គោលដៅ​មួយ​នឹង​ប្តេជ្ញា​ជាមួយ​ខ្លួន​ថា​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​សម្រេច​វា ។ នៅ​ស​ប្តា​ហ៍​ក្រោយ អ្នក​ត្រូវ​ប្តេជ្ញា​មួ​យស​ប្តា​ហ៍​ទៀត រហូត​ដល់​អ្នក​អាច​សម្រេច​វា​បាន​ពិតមែន ។

២. បង្ខំ​ខ្លួន​ឲ្យ​ធ្វើ​អ្វី​ដែល​ពិបាក​ៗ

អ្នក​មិន​អាច​មើលឃើញ​ការ​ផ្លាស់​ប្តូរ​ច្រើន​ទេ​ប្រសិនបើ​អ្នក​បន្ត​ធ្វើ​កិច្ចការ​ងាយ​ៗ​ដដែល​ៗ​ជា​រៀងរាល់ថ្ងៃ ។ អ្នក​មិន​ចាំបាច់​ឆ្លង​ប្រទេស​ដើម្បី​ផ្លាស់​ប្តូរ​ជីវី​តរបស់​អ្នក​ទេ ។ ផ្ទុយ​វិញ អ្នក​អាច​ផ្លាស់​ប្តូរ​ទម្លាប់​របស់​អ្នក​បាន​ដោយ​រៀន​ធ្វើ​អ្វី​ដែល​អ្នក​គិត​ថា​ពិបាក​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍​ដូច​ជា​ការ​ហាត់ប្រាណ ការ​និយាយ​ជា​សាធារណៈ ការ​អាន​សៀវភៅ និង​ការ​រៀន​ជំនាញ​ថ្មី​មួយ​ជាដើម ។

៣. ពឹងផ្អែក​លើ​ក្រុម​មនុស្ស​ណាមួយ

សហ​គម​មាន​អំណាច​ខ្លាំង​ណាស់​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​មនុស្ស ។ អ្នក​អាច​រក​ក្រុម​មនុស្ស​ដែល​មាន​ទស្សនៈ​ស្រ​ដៀង​គ្នា និង​មនុស្ស​ដែល​ប្តេជ្ញា​ចង់​ជោគជ័យ​ក្នុង​ជីវិត​ដែរ ។ ក្រុម​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ពឹងពាក់​លើ និង​បង្កើត​ជា​ឱកាស​សហការ​រវាង​មនុស្ស​ដែល​មានគំនិត​ស្រ​ដៀង​គ្នា​ថែម​ទៀត​ដែល​អាច​ជួយ​ឲ្យ​អ្នក​ខិត​កាន់តែ​ជិត​គោលដៅ​ក្នុង​ជីវិត​របស់​ខ្លួន ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9543548