Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សមត្ថកិច្ចបង្ក្រាបហាងលក់ទូរស័ព្ទគ្មានច្បាប់ ៣កន្លែង នៅក្រុងសេរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ មន្ត្រី​គយ និង​រដ្ឋាករ​តំបន់​៥ បាន​ចុះ​បង្ក្រាប​ហាង​លក់​ទូរស័ព្ទ​ដៃ​ចំនួន​៣​កន្លែង ​នៅ​ក្រុង​សិរី​សោភ័ណ ដោយ​ដកហូត​បាន​ទូរស័ព្ទ​ដៃ​​​ជាង​៣០០​គ្រឿង​ដែល​នាំ​ចូល​គេច​ពន្ធ និង​គ្មាន​ច្បាប់​អនុញ្ញាត​។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​ក្នុងក្រុង​សិរី​សោភ័ណ​។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ហាង​លក់​ទូរស័ព្ទ​ដៃ​ខាងលើ​នេះ គេឃើញ​មាន​វត្តមាន​លោក ឈួ​ន សោភា ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​ខេត្ត និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដែល​ដឹកនាំ​មន្ត្រី​គយ និង​រដ្ឋាករ ព្រមទាំង​កម្លាំង​ល​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​ផង​ដែរ​។

​របាយការណ៍សមត្ថកិច្ចបានឲ្យដឹង​ថា ការ​ចុះ​បង្ក្រាប​ទីតាំង​លក់​ទូរស័ព្ទ​ដៃ​ចំនួន​៣​កន្លែង​នៅ​ក្រុង​សិរី​សោភ័ណ​នេះ គឺ​ដកហូត​ទូរស័ព្ទ​ដៃ​បាន​ចំនួន​ជាង​៣០០​គ្រឿង ដោយ​ក្នុង​នោះ​មាន​ប្រភេទ​ម៉ាក SAMSUNG ម៉ាក OPO និង​ម៉ាក VIVO ដែល​ជា​ទូរស័ព្ទ​​នាំ​ចូល​គេច​ពន្ធ និង​គ្មាន​ច្បាប់​អនុញ្ញាតិ​ ។

នគរបាលបញ្ចាក់​ថា នៅ​ពេល​ដែល​មន្ត្រី​គយ និង​រដ្ឋាករ បាន​ចុះ​ពិនិត្យ​ហាង​លក់​ទូរស័ព្ទ​ទាំង​៣​កន្លែង​នៅ​ក្រុង​សិរី​សោភ័ណ និង​ដកហូត​ទូរស័ព្ទ​ចំនួន​ជាង​៣០០​គ្រឿង​រួច ហើយ​ធ្វើ​កិច្ចសន្យា​ដល់​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ឱ្យ​បញ្ឈប់​សកម្មភាព​លក់​ទូរស័ព្ទ​គ្មាន​ច្បាប់ ឬ​គ្មាន​ពន្ធ​តទៅ​ទៀត ចំណែកឯ​ទូរស័ព្ទ​ដែល​ដកហូត​ត្រូវ​បាន​រៀបចំ​ឯកសារ​រក្សា​ទុក​នៅ​ការិយាល័យ ដើម្បី​អនុវត្តន៍​តាម​ច្បាប់​៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9543305