Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្ត្រីបសុពេទ្យត្រូវចុះចាក់ថ្នាំការពារ ដល់សត្វប្រជាពលរដ្ឋឲ្យទាន់ពេលវេលា

ខេត្តកំពង់ឆ្នាំង ៖ ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្តកំពង់ឆ្នាំង លោក ​ងិ​ន ហ៊ុន បានជំរុញដល់​មន្ត្រី​ផលិតកម្ម​ និង​បសុព្យាបាល​ទាំង​៨​ស្រុក ​ក្រុង ឲ្យ​យកចិត្តទុកដាក់ ​ចុះ​ព្យាបាល​ជំងឺ​សត្វ​របស់​ប្រជាពលរដ្ឋ​ ដល់​មូលដ្ឋាន​ ​ទាន់​ពេលវេលា ។​

​​នា​​ឱកាស​ចែក​វ៉ាក់សាំង ថ្នាំ​ព្យាបាល ថ្នាំ​សំលាប់​មេរោគ និង​សម្ភារ​បរិក្ខារ​បសុពេទ្យ ​ដល់​មន្ត្រី​ផលិតកម្ម​បសុព្យាបាលទាំង​៨ស្រុក-​ក្រុង​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា​ ឆ្នាំ​២០២០​ នៃ​ការិយាល័យ ផលិតកម្ម ​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម ​ខេត្តកំពង់ឆ្នាំង ។ លោក ​ងិ​ន ហ៊ុន ​​លើកឡើងថា ជា​ការ​ពិត​ណាស់ សត្វពាហនៈ ដែល​ជា​កម្លាំង​អូស​ទាញ ដ៍​ចាំបាច់​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​បង្កបង្កើន​ផល​ក្នុង​រដូវវស្សា​នេះ​ ។​

ហេតុនេះ ​ហើយ​សូម​មន្ត្រី​ផលិតកម្ម​បសុព្យាបាល​ទាំង​អស់​ ពេល​ទទួល​បាន​ថ្នាំ និង​សម្ភារ​បរិក្ខារ​ទាំងនេះ​ ​សូម​យក​ទៅ​ចាក់​ថ្នាំ​ការពារ​និង​ព្យាបាល​ដល់​សត្វ​របស់​ប្រជាពលរដ្ឋ​ នៅ​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​ទាន់​ពេលវេលា មិន​ត្រូវ​យក​ទៅ​ទុក​ចោល​នោះ​ឡើយ។​​ លោក​ ​បាន​បន្តទៀត​ថា ម្យ៉ាងវិញទៀត​ប្រភេទ​ថ្នាំ​ខ្លះ​ត្រូវការ​កន្លែង​សុវត្ថិភាព​ដូច​ជា​កម្រិត​អង្សា ត្រជាក់​ជាដើម ​។ ​មន្ត្រី​ផលិតកម្ម​តាម​មូលដ្ឋាន​ត្រូវ​ផ្ដល់​ដំណឹង​ជា​បន្ទាន់​បើសិន​មាន​បញ្ហា​ផ្ទុះ​ជំងឺ​លើ​សត្វពាហនៈ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​បានដឹង​ដល់ ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ចេញ​អន្តរាគមន៍​ជា​បន្ទាន់​ផង​ដែរ ។​

ដោយឡែក​លោក គ្រឹ​ង សំអាត ប្រធាន​ការិយាល័យ​បសុព្យាបាល ក៏​បាន​រាយការណ៍​ផង​ដែរ​ថា ពេល​នេះ​ជា​រដូវ​ធ្លាក់​ភ្លៀង សត្វពាហនៈ​របស់​ប្រជាពលរដ្ឋ​ច្រើន​កើត​មាន​ជំងឺ​បូស​ខ្យល់, សារ​ទឹក និង​អុត​​ក្តាម​ជាដើម ។​ កន្លង​មក មន្ត្រី​ការិយាល័យ​របស់​លោក​ក៏​បាន​ចុះ​អន្តរាគមន៍​ជួយ​ចាក់​ថ្នាំ​ការពារ​និង​ព្យាបាល​ដល់​សត្វពាហនៈ​របស់​ប្រជាពលរដ្ឋ​ទាំង 8 ស្រុក​ក្រុង​ជា​បន្តបន្ទាប់ ។ ចំពោះ​ថ្នាំ​ដែល​បាន​យក​ចែក​ជូន​នៅ​ពេល​នេះ​គឺ​ថ្នាំ​ការពារ​ជំងឺសារ​ទឹក ជំងឺ​បូ​ស​ខ្យល់ និង​អុតក្តាម​ព្រម​ជាមួយ​នេះ​ក៏​មាន​ថ្នាំ​សម្រាប់​បាញ់​សម្លាប់​មេរោគ​នៅ​តាម​ទ្រុង នៅ​តាម​កសិដ្ឋាន​និង​នៅ​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​៕ ត្នោត

from: https://tnaot.com/km/m/detail/article/9543225