តើខ្លួនអ្នកមានចំណុចទាំងបីយ៉ាងនេះទេ ? ប្រសិនបើខ្លួនអ្នកមាននូវចំណុចណាមួយក្នុងចំណោមចំណុចទាំងបីនេះ ខ្លួនអ្នកនឹងត្រូវបានអ្នកប្រាជ្ញចាត់ទុកថាជាបុគ្គលអាក្រក់រួចទៅហើយ ។ ខាងក្រោមនេះជាគ្រឿងចំណាំលក្ខណៈមនុស្សអាក្រក់ ត្រូវមើលពីទង្វើរបស់គេជាក់ស្តែងទាំងបីចំណុចដូចតទៅគឺ៖
១-ការគិតសម្លឹងរំពៃចង់បានទ្រព្យសម្បត្តិអ្នកដទៃ ។
២-ការខឹងក្រោធ ច្រណែនឈ្នានីស ចងចិត្តគំនុំគុំកួន ចងអាឃាត ព្យាបាទអ្នកដទៃ ។
៣-ការយល់ខុសចាកហេតុផលពិតជាក់ស្ដែងដូចយល់ថា ឪពុកម្ដាយមិនមានគុណ, គ្មានបុណ្យ, គ្មានបាប, គ្មានជាតិមុខ, គ្មានជាតិក្រោយជាដើម ។
បុគ្គលណាប្រព្រឹត្តព្រមដោយគំនិតអស្មិមានះទាំងបីយ៉ាងនេះប្រាកដហើយ ជននោះឈ្មោះថាជាបុគ្គលបាប ឬជាមនុស្សអាក្រក់ មិនគួរនឹងសេពគប់ឡើយ ។