ខែ្សប្រយុទ្ធរបស់ AC Milan គឺ Zlatan Ibrahimovic បានក្លាយជាកីឡាករដំបូងគេដែលអាចស៊ុតបញ្ចូលទីចំនួន៥០គ្រាប់ ឲ្យក្លឹប Milan ទាំងពីរ (Inter Milan) ក្នុង Serei A ពេលដែលរូបគេស៊ុតបញ្ចូលទី២គ្រាប់ទល់នឹង Sampdoria កាលពីថៃ្ងព្រហស្បតិ៍កន្លងទៅ។
«ខ្ញុំប្រៀបបានទៅនឹង Benjamin Button ចឹង។ ខ្ញុំតែងតែគិតថាខ្លួនឯងនៅក្មេង មិនដែលចាស់ទេ» Ibrahimovic និយាយប្រាប់ទូរទស្សន៍មួយក្នុងប្រទេសអ៊ីតាលី។
សូមបញ្ជាក់ថា AC Milan បញ្ចប់រដូវកាលរបស់ខ្លួនក្នុងចំណាត់ថ្នាក់ទី៦ មាន៦៣ពិន្ទុ ដែលធើ្វឲ្យពួកគេមានកៅអីវគ្គជម្រុះជុំទី២ Europa League សម្រាប់រដូវកាលក្រោយ៕
ប្រភព៖ Dailymail