អារុណសួស្តីមិត្តទាំងអស់គ្នានៃទំព័រត្នោតពីវីយូឡុងបែបខ្មែរ។ ថ្ងៃនេះយើងមកស្វែងយល់ពីឧបរកណ៍តន្ត្រីមួយប្រភេទនៃគ្រួសារខ្សែកូតរបស់វីយូឡុង ដែលមួយនេះគឺជាកូនច្បងគេក្នុងគ្រួសារនេះគឺដាប់ប៊លបេស ៖
១. ដើមកំណើតនៃកូនច្បងមួយនេះ
ក៏ដូចជាសមាជិកផ្សេងៗនៃគ្រួសារឧបករណ៍ខ្សែកូតឯទៀតដែរ ដាប់ប៊លបេសត្រូវបានកកើតឡើងកំឡុងសតវត្សទី១៥នៃគ្រឹស្តសករាជ។ ដោយឡែកពេលកកើតដំបូងរហូតដល់មុនសតវត្សទី២០ ដាប់ប៊លបេសភាគច្រើនមានខ្សែតែបីប៉ុននោះ លុះក្រោយមកទើបវិវត្តន៍ជាខ្សែបួនដូចសមាជិកឯទៀតដែរ។
២. កាំសំនៀងរបស់ដាប់ប៊លបេស
កូនច្បងនេះមានទំហំធំជាងគេក្នុងចំនោមបួននៃសមាជិករបស់វា ដោយឡែកកម្រឹតសម្លេងពីមួយខ្សែទៅមួយខ្សែខុសត្រូវពីគ្នាតែបួនសម្លេងប៉ុននោះខណៈដែលសមាជិកបីទៀតរឹតសម្លេងពីគ្នាប្រាំសម្លេង។ សម្លេងជាស្តង់ដារាប់ពីទាបទៅខ្ពស់គឺខ្សែទីមួយ E1 ខ្សែទីពីរ A1 ខ្សែទីបី D2 និងខ្សែតូចជាងគេ G2។ ដោយសារទំហំដ៏ធំរបស់វាភាគច្រើនតម្រូវអោយអ្នកលេងត្រូវឈរដើម្បីអាចលេងបានស្រួល។
៣. ផ្នែកផ្សេងៗនៃដាប់ប៊លបេស
៤. សម័យនិយមនៃវីយូឡុងយក្សនេះ
នៅក្នុងវង់តន្ត្រីបែបបុរាណបស្ចឹមប្រទេសដាប់ប៊លបេសដើរផ្នែកសម្លេងបាសរបស់ក្រុមដោយខ្វះពុំបានតែដោយសារសម្លេងទាបវាមិនសូវលឺដូចវីយូឡុងទេទើបតម្រូវអោយមានចំនួនច្រើន។ ងាកមកខាងកម្ពុជាវិញសម័យមុនឆ្នាំ ១៩៧៥ ដាប់ប៊លបេសត្រូវបាននិយមប្រើក្នុងការថតបទចម្រៀងជំនួសអោយហ្គីតាបាសដោយសារវាជាឧបករណ៍អាខូសស្ទីក(មិនប្រើអគ្គិសនីជំនួយ) ដែលធ្វើអោយរំញ័រ និងសម្លេងដែលចេញមកពីធុងសំនៀងហាក់មានរសជាតិដក់អារម្មណ៍មនុស្សជាងហ្គីតាបាស។ ដោយឡែកបច្ចុប្បន្នឧបករណ៍នេះប្រើនៅក្នុងវង់តន្ត្រីសម្លេងស្រាលជាមួយសមាជិកគ្រួសារវាឯទៀតដែលមាន ឆែលឡូ វីយូឡា និងវីយូឡុង។
សូមអរគុណរាល់ការគាំទ្រអត្ថបទចំណេះដឹងពីទំព័រ វីយូឡុង បែបខ្មែរ។ សូមរង់ចាំតាមដានអត្ថបទថ្មីៗបន្តទៀត ជាមួយនឹងចំណេះដឹងផ្នែកតន្ត្រីបស្ចឹមបន្តទៀតជាមួយការរៀនស្គាល់រៀនអានអក្សរភ្លេងផងដែរ បន្ថែមនឹងនោះទៀតទំព័រ វីយូឡុង បែបខ្មែរ ក៏នឹងលើកជូនការស្វែងយល់ពីឧបករណ៍បុរាណខ្មែរយើងផងដែរ៕