Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្អើលរឿង Oscar ចង់ផ្ទេរសញ្ជាតិ លេងឲ្យក្រុមជម្រើសជាតិចិនវិញ

ខែ្សបម្រើសញ្ជាតិប្រេស៊ីលគឺ Oscar បានបង្ហើបពីគោលបំណងរបស់ខ្លួនក្នុងការផ្ទេរសញ្ជាតិ ដើម្បីលេងឲ្យក្រុមជម្រើសជាតិចិន។

អតីតសមាជិករបស់ក្រុមតោខៀវ Chelsea នេះ បានចាកចេញពីកីឡដ្ឋាន Stamford Bridge កាលពីខែមករា ឆ្នាំ២០១៧ ដើម្បីចូលរួមជាមួយក្រុមស្ថិតក្នុងលីគកំពូលចិន Shanghai SIPG ក្នុងតម្លៃ៦០លានផោន ហើយចាប់តាំងពីពេលនោះមក រូបគេបានរួមចំណែកជួយក្រុមយ៉ាងច្រើន។

កីឡាករវ័យ២៨ឆ្នាំ បានស៊ុតបញ្ចូលទី២៤គ្រាប់ ក្នុងការលេង៧៩ប្រកួត បន្ទាប់ពីចំណាយពេល៣ឆ្នាំគិតត្រឹមពេលនេះ ខណៈកាលពីពេលថ្មីៗនេះ Oscar បានបង្ហើបអំពីលទ្ធភាពនៃការអាចចូលលេងឲ្យក្រុមជម្រើសជាតិចិន។

«ជាការពិតណាស់ ខ្ញុំកំពុងគិតអំពីរឿងនេះ ព្រោះថាវាពិបាកក្នុងការចូលក្នុងក្រុមជម្រើសជាតិប្រេស៊ីល ព្រោះថាខ្ញុំកំពុងនៅទីនេះ, តែក្នុងប្រទេសចិន មនុស្សគ្រប់គ្នាមើលឃើញថាខ្ញុំលេងល្អប៉ុណ្ណា» Oscar និយាយប្រាប់ Sportscene។

«ក្រុមបាល់ទាត់ជម្រើសជាតិចិនពេលនេះ ត្រូវការខ្សែបម្រើម្នាក់ ដូច្នេះខ្ញុំគិតថាខ្ញុំអាចជួយពួកគេបាន»៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9541407