Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងសុខាភិបាល មិនទាន់បំភ្លឺពាក់ព័ន្ធពាក្យចចាមអារ៉ាម កងទ័ពមួកខៀវ ៤នាក់ ចេញពីកន្លែងធ្វើចត្តាឡីស័ក មុនរកឃើញផ្ទុកកូវីដ ១៩

រហូតមកដល់ថ្ងៃទី ៣០ កក្តដានេះ ក្រសួងសុខាភិបាល នៅមិនទាន់ចេញ​មុខ​បញ្ជាក់​ពី​លើ​ព័ត៌មានក្រៅ​ផ្លូវការ ដែល​ថាកង​ទ័ព​មួក​ខៀវ​កម្ពុជា ៤នាក់ ដែល​រកឃើញ​ផ្ទុក​កូវីដ ១៩ បាន​ចេញ​ពី​កន្លែង​ធ្វើចត្តាឡីស័ក មុន​យក​សំណាក​ទី ៣ របស់ពួកគាត់​មក​ពិនិត្យ និង​រកឃើញវិជ្ជមាន​វីរុស។

កាលពីប៉ុន្មានថ្ងៃនេះ មានលេចឮនូវព័ត៌មានចចាមអារ៉ាមមួយ ដែលនិយាយថា កងទ័ពមួកខៀវចំនួន ៤នាក់ បានត្រឡប់មកពីប្រទេសម៉ាលី ចូលមកកម្ពុជាវិញ ចាប់​តាំង​ពី​ថ្ងៃ​ទី ១០ កក្កដា កន្លងមក ត្រូវបានធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។ ក្រោយការធ្វើចត្តាឡីស័កគ្រប់រយៈពេល ១៤ ថ្ងៃ កងទ័ពទាំងនោះត្រូវបានដោះលែងឱ្យមានសេរីភាព ពួកគេបានដើរត្រាចចរគ្រប់ទីកន្លែង បង្ក​ឲ្យ​ពលរដ្ឋ​ជាច្រើន មាន​ក្តី​បារម្ភ​ខ្លាំង​ពី​ស្ថានភាព​កូវីដ ១៩ នៅ​កម្ពុជា ដែល​អាច​នឹង​រាតត្បាត​ខ្លាំង ​ដូច​បណ្តា​ប្រទេស​ជុំ​វិញ​កម្ពុជា ពិសេស​វៀតណាម ដែល​ពេល​នេះ ក៏​កំពុង​ឆ្លង​ខ្លាំង ​ក្នុង​សហគមន៍​ពលរដ្ឋ​រស់​នៅ។

ឆ្លើយ​តប​ករណី​នេះ មន្ត្រីក្រសួងសុខាភិបាលមួយរូប (សុំ​មិន​បញ្ចេញ​ឈ្មោះ) មាន​តួនាទីទទួលបន្ទុកផ្នែកធ្វើចក្តាឡីស័ក បានប្រាប់ TNAOT APP តាម​រយៈ​ទូរសព្ទ​ថា “ខ្ញុំមិនទាន់ទទួលបានដំណឹងដូចករណីលើកឡើងនេះទេ។ ករណីក្រុមកងទ័ពមួកខៀវ វាជាបន្ទុកខាងបន្ទាយទាហាន ហើយបើក្នុងករណីកើតមានរឿងនេះមែន ខាងក្រសួងសុខាភិបាល ច្បាស់ជាបានទទួលដំណឹងនេះជាមិនខាន”។

ទោះបីជាយ៉ាងនេះក្តី ក្រសួងសុខាភិបាលនៅតែបន្តតាមដាន ស្រាវជ្រាវករណីនេះដូចគ្នា ដើម្បីត្រៀមធ្វើការឆ្លើយតបបន្ទាន់។

យ៉ាង​ណា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​នេះ បាន​អះអាង​ស្ថានភាព​កូវីដ ១៩ នៅ​កម្ពុជា កំពុង​ឈាន​ដល់​បន្ទាត់​ពណ៌លឿង ដែល​ទាម​ទារ​ការ​ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្ពស់ មានន័យ​ថា កម្ពុជា​កំពុង​ប្រឈម​ការ​ផ្ទុះ​រាតត្បាត​ជំងឺកូវីដ ១៩ ជា​ចង្កោម​គ្រប់​ពេល​វេលា ដោយ​លោក​ បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់ ចូល​រួម​ការ​ពារ ទប់​ស្កាត់ និង​ប្រុង​ប្រយ័ត្ន​ឲ្យ​កាន់​តែ​ខ្លាំង៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9540847