Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លួចលុយជនជាតិចិនតៃវ៉ាន់ អស់២ម៉ឺនដុល្លារ គេចខ្លួនបាន៧ថ្ងៃ ត្រូវសមត្ថកិច្ចតាមចាប់បាន

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលផ្សារកណ្តាលទី១ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៥នឹង៣០នាទីល្ងាច បានស្រាវជ្រាវ ក៏ប្រទះឃើញមុខសញ្ញានារីសង្ស័យម្នាក់ នៅចំណុចភោជនីយដ្ឋាន Big Easy ផ្លូវ១៧២ សង្កាត់ជ័យជំនះ ក៏ឃាត់ខ្លួនយកមកសាកសួរ នៅប៉ុស្តិ៍នគរបាលផ្សារកណ្តាលទី១ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជាជនជាតិចិនតៃវ៉ាន់ ដែលមកដាក់ពាក្យប្តឹង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

លោក​ ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នារីសង្ស័យមានឈ្មោះ អែល នូរី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ឈ្មោះ CHEN CHING-WEN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរបុគ្គលិកភោជនីយដ្ឋាន ស្នាក់នៅក្នុង Hotel Points ខាងលើ។

លោកអធិការ បន្តថា កាលពីម៉ោង៨យប់ ថ្ងៃ២២ ខែកក្តដា ឆ្នាំ២០២០ ជនរងគ្រោះបានចេញពីបន្ទប់ស្នាក់នៅលេខ៩០១ ជាន់ទី៩ Hotel Points សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ទៅធ្វើការភ្លេចចុចគន្លឹះបិទទ្វាបន្ទប់ លុះព្រឹកឡើងត្រលប់មកពីធ្វើការវិញ ឃើញទ្វារបន្ទប់បើក ហើយឥវ៉ាន់ក្នុងបន្ទប់រញ៉េរញ៉ៃ ក៏បានទៅរកមើលលុយ ស្រាប់តែបាត់លុយដែលខ្លួនទុក ចំនួន២០,០០០$ (ពីរម៉ឺនដុល្លារអាមេរិក) គាត់ក៏សម្រចចិត្តមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ផ្សារកណ្តាលទី១ តែម្តងទៅ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកលុយនោះពិតប្រាកដមែន ប៉ុន្តែនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានផ្ទេរប្រាក់ចំនួន ១៣៣០០$ (មួយម៉ឺនបីពាន់បីរយដុល្លារ) តាមគណនី ABA ទៅឱ្យជនរងគ្រោះវិញ។ ចំណែកប្រាក់ចំនួន៦,៧០០$ (ប្រាំមួយពាន់ប្រាំពីររយដុល្លារ) ទៀតនោះ ខ្លួនបានចាយវាយអស់ទៅហើយ។បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ផេងភាព

from: https://tnaot.com/km/m/detail/article/9540624