ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រាប់នាថ្ងៃទី២៧ ខែ កក្កដាឆ្នាំ២០២០នេះថា រដ្ឋាភិបាលកំពុងធ្វើការសិក្សាកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំនៅលើដីសាធារណៈរបស់រដ្ឋ។
រដ្ឋបាលស្រុកបន្ទាយស្រី អះអាងថាចាំបាច់ត្រូវប្រុងប្រៀបប្រមូល និងគ្រប់គ្រងរាល់ទិន្នន័យពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះពីថ្នាក់មូលដ្ឋានផ្ទាល់អោយបានគ្រប់ជ្រុងជ្រោយជាមុនសិន ដើម្បីជៀសវាងការឆ្លៀត ឱកាសពីសំណាក់ជនខិលខូចនិងសកម្ម ជនដីធ្លីមួយចំនួន យកលេសនេះមកទាម ទារចំណែកអោយអាជ្ញាធរដោះស្រាយជូនដែរ។
លោកបន្តថា បញ្ហាដែលរដ្ឋ បាល ស្រុកត្រូវតែគ្រប់គ្រងអោយបានក្នុងពេលនេះគឺ កំណត់មុខសញ្ញាជនឱកាសនិយម និងសកម្មជនដីធ្លី ដែលក្លែងបន្លំជាជនក្រីក្រ រឺគ្រាន់តែសំអាងមូលហេតុផ្សេងៗ ហើយបានកាប់រានទន្ទ្រានវាតទីដីរដ្ឋ រួចទាមទារអោយអាជ្ញាធរទទួល ស្គាល់។ .ទប់ស្កាត់ការរុករានទន្ទ្រានយកដីរដ្ឋថ្មីៗបន្ថែម ការដាំដំណាំ រឺសាងសង់សំណង់ថ្មីៗ ដើម្បីបំភ័ន្តភ្នែកជាការកាន់កាប់អាស្រ័យផលយូរមកហើយ។ សកម្មភាពទាំងនេះ ទាំងចាស់ថ្មី នឹងត្រូវបានចាត់ទុកជាការទង្វើអនាធិបតេយ្យរំលោភច្បាប់។
ដើម្បីត្រៀមលក្ខណៈទុក ជាមុនរដ្ឋបាល ស្រុកបានតម្រូវអោយមេភូមិមេឃុំ សហការជាមួយតំណាងរដ្ឋបាលព្រៃឈើ និងតំណាងក្រសួង បរិស្ថានចុះស្រង់ទិន្នន័យ។ ពលរដ្ឋដែលអាចនឹងត្រូវបានកាត់ឆ្វៀលនិងផ្តល់កម្មសិទ្ធិជូនបានពីសំណាក់រាជរដ្ឋា ភិ បាល ដោយផ្តល់អាទិភាពចម្បងទៅលើលក្ខណៈវិនិច្ឆ័យចំនួន៤ .ការកាន់កាប់អាស្រ័យផលជាក់ស្តែងយូរមកហើយ.ដីដែលមិនមានទំនាស់.ដីដែលមានឯកសារបញ្ជាក់ពីរយៈពេលកាន់កាប់ និងអត្ត សញ្ញាណច្បាស់លាស់.ការកាន់កាប់អាស្រ័យផលលើដីទំហំតូចៗជាលក្ខណៈគ្រួសារ។
លោកអភិបាលស្រុក ថ្លែងបញ្ជាក់ថា បើទោះបីជាត្រូវសិក្សាដើម្បីដោះស្រាយទំនាស់រ៉ាំរ៉ៃ ដែលអូសបន្លាយច្រើនឆ្នាំនៅក្នុងស្រុកនេះ ប៉ុន្តែចំពោះសំណង់ខ្ទមនិងផ្ទះ ដែលសាងសង់អមសងខាងផ្លូវឡើងទៅ លើខ្នងភ្នំគូលែនខុសច្បាប់ទាំងនោះ គឺនៅតែបន្តរុះរើចេញរហូតអស់ទាំងស្រុង។ ពីព្រោះតំបន់នោះជាឧទ្យានជាតិភ្នំគូលែន។ កាលពីកន្លងទៅ រដ្ឋបាលស្រុកបានចាត់វិធានការរុះរើអស់ ៤៩ខ្នងរួចមកហើយ។ ចឹងទេសំណង់ដែលនៅសល់ មិនថាតូចឬធំ ផ្ទះឬខ្ទម គឺត្រូវតែចាត់វិធានការ។
លោកបានបញ្ជាក់ថា រយះពេល៩ខែ ក្នុងអាណ័ត្តដែល រូបលោក ជាអភិបាល ស្រុក មិនមានការសាង សង់ថ្មីនោះទេ។ សូមបញ្ជាក់ថា សំណង់ខុសច្បាប់ដែលរីកដុះរាល ដូចផ្សិត ទាំង នោះ គឺកើតមុនពេលរូប លោក ទើបឡើងជាអភិបាល ស្រុកបន្ទាយស្រី៕ ត្នោត