Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយ​ក្រឹម និង​នាយ​កុយ មានអ្វីថ្មីសម្រាប់អ្នកគាំទ្រ

ខណៈ​កូនក្រុម​ស្ទើរ​បាត់​ឱកាស​សម្តែង រហូត​មក​ទល់​ពេល​នេះ​តារា​កំប្លែង​នាយ​កុយ នៅ​តែ​បន្ត​វត្តមាន​សម្តែង​ជាមួយ​ដៃគូ​ចាស់​ដដែល​គឺ​នាយ​ក្រឹម ក្នុង​ពេល​ដែល​កូនក្រុម​របស់​លោក​ស្ទើរ​បាត់​ឱកាស​ម្តែ​ង បន្ទាប់​ពី​ស្ថានីយ​ទូរ​ទស្ស​ក្នុងស្រុក​មួយ​ចំនួន​បិទ​កម្មវិធី​កំប្លែង​នៅ​តាម​ឆាក​តន្ត្រី​នានា ។

ក្នុង​ពេល​ដែល​កម្មវិធី សោភ័ណ​តន្ត្រី របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​បិទ​នោះ ក្រុម​កំប្លែង​នាយ​កុយ ក៏​បាត់​ឱកាស​ម្តែ​ង​លើ​ឆាក​មួយ​នេះ​ជា​លើក​ទី​ពីរ ធ្វើ​ឲ្យ​កូនក្រុម​របស់​លោក​ស្ទើរតែ​បាត់​ឱកាស​ទីផ្សារ​សម្តែង បើ​ទោះបីជា​ក្រុម​របស់​លោក​នៅ​មានកម្ម​វិធី​តន្ត្រី​ស្រុកស្រែ របស់​ទូរទស្សន៍​បាយ័ន ដែល​ត្រូវ​ឆ្លាស់គ្នា​សម្តែង​មួ​យស​ប្តា​ហ៍​ម្នាក់​ជាមួយ​ក្រុម​កំប្លែង​នាយ​ក្រឹម ។

យ៉ាងណា​ក្ដី​បើ​ទោះបីជា​ក្រុម​របស់​នាយ កុយ ស្ទើរតែ​បាត់​ឱកាស​សម្តែង​រួម​គ្នា​ក៏​ពិតមែន ប៉ុន្តែ​សម្រាប់​នាយ​កុយ ដែ​លេ​ជា​មេក្រុម​នោះ​នៅ​មិន​ទាន់​បាត់​ឱកាស​ទីផ្សារ​សម្តែង​នៅឡើយ​ទេ ពោល​តារា​កំប្លែង​រូប​នេះ បាន​ចូលរួម​សម្តែង​ជាមួយ​ដៃគូ​ចាស់​គឺ​នាយ​ក្រឹម តាម​រយៈ​កម្មវិធី​សំណើច​ចុង​ស​ប្តា​ហ៍ ។

ការ​ចូលរួម​សម្តែង​ជាមួយ​នាយ​ក្រឹម នា​ពេល​នេះ​គឺ​មិនមែន​ជា​រឿង​មួយ​ថ្មី​ឡើយ សម្រាប់​នាយ កុយ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​គឺជា​ដៃគូ​សម្តែង​ជាមួយ​គ្នា​តាំងពីរ​ដើម​មក​ម្ល៉េះ គ្រាន់តែ​ពួក​គេ​បាន​បែងចែក​ក្រុម​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ បន្ទាប់​ពី​មាន​តម្រូវការ​ទីផ្សារ​ច្រើន​ពី​ស្ថានីយទូរទស្សន៍​នានា ។

នាយ​ហុង ដា ត្រឹម​បាន​ចេញ​សម្តែង​ខ្លះ​ៗ​នៅ​តាម​បណ្តា​ខេត្ត​នានា ចំណែក​ឱកាស​សម្តែង​នៅ​លើ​ឆាក​ទូរទស្សន៍​គឺ​ស្ទើរតែ​គ្មាន ក្នុង​ពេល​ដែល​នាយ ក្រិន និង​ប្រិមប្រិយ ស្ទើរ​គ្មាន​វត្តមាន​សម្តែង​សោះ ពោល​គឺ​មាន​តែ​មួយ​ស្ថានីយ​ប៉ុណ្ណោះ​ដែល​ឲ្យ​ពួក​គេ​មានឱកាស​ម្តែ​ង​រួម​គ្នា​បាន ។

ក្នុង​ពេល​ដែល​នាយ​កុយ មានឱកាស​ចូលរួម​សម្តែង​ជាមួយ​នាយ ក្រឹម ឡើង​វិញ​នោះ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តារា​កំប្លែង​រូប​នេះ​អាច​នឹង​អូស​ទាញ​កូនក្រុម​របស់​ខ្លួន​ណា​ម្នាក់ មក​បញ្ជ្រៀប​ខ្លួន​សម្តែង​ជាមួយ​នាយ​ក្រឹម ឬ​យ៉ាងណា​នោះ​ឡើយ ខណៈ​ពេល​ដែល​នាយ ក្រឹម ក៏​មានកូន​ក្រុម​សម្តែង​គ្រប់គ្រាន់​ហើយ​នោះ​។

យ៉ាងណា​ក្ដី​គេ​រំពឹង​ថា ក្រុម​របស់​នាយ​កុយ នឹង​អាច​ប្រមូលផ្តុំ​គ្នា​សម្តែង​ឡើង​វិញ នៅ​លើ​ឆាក​ទូរទស្សន៍​នានា​ជាប់លាប់​ឡើង​វិញ ព្រោះ​ក្រុម​របស់​លោក​មាន​តារា​កំប្លែង​ដែល​មាន​ទេព​កោសល្យ និង​ទទួល​បានការ​ពេញ​និយម​ចូល​ចិត្ត​ពី​អ្នក​ទស្សនា​ជា​ច្រើន ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9540542