Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភូមិគ្រឹះបិតាស្ថាបត្យកម្ម​ វណ្ណ មូលីវណ្ណ ឈរ​យ៉ាង​រឹង​មាំ​កណ្ដាល​ក្រុង​ភ្នំ​ពេញ​

លោក វណ្ណ-មូលីវណ្ណ កើតនៅថ្ងៃ២៣ វិច្ឆិកា ១៩២៦ ឈ្មោះជាឡាតាំង Vann Molyvann គឺជាស្ថាបត្យករជើងចាស់ដ៏​ល្បីល្បាញ​របស់​ប្រទេសកម្ពុជា។

លោក​បាន​រួម​ចំណែក​ជា​ច្រើន​ក្នុង​ស្ថាបត្យកម្ម​ដែល​គេ​ហៅ​ថា ស្ថាបត្យកម្ម​ខ្មែរ​ទំនើប នៅ​ក្នុង​សម័យសង្គមរាស្ត្រនិយម នៅ​ពេល​ដែល​វប្បធម៌ខ្មែរ​មាន​​ការ​រីកចម្រើន​​ក្រោម​ព្រះ​រាជ​កិច្ច​ដឹកនាំ​​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ។

ស្នាដៃ​សំខាន់​របស់លោក​ធ្វើឱ្យមនុស្សគ្រប់គ្នាមានការកោតសរសើរមិនដាច់ពីមាត់​មាន​ដូចជា ពហុ​កីឡដ្ឋានជាតិ​, សាលសន្និសីទចតុមុខ, វិមានឯករាជ្យ, សាល​មហោស្រព​ជាតិ​សុរាម្រឹត, បុរី​១០០​ខ្នង​, វិមាន​រដ្ឋ​ចំការ​មន​ និង​វិទ្យាស្ថាន​ភាសា​បរទេស​ ជា​ដើម​។​

ស្នាដៃ​ដ៏​ល្បីល្បាញ​មួយ​ទៀត​គឺ​ភូមិគ្រឹះរបស់លោក​ផ្ទាល់​ ដែលត្រូវបានសាងសង់ឡើងកាលពីទស្សវត្សរ៍ឆ្នាំ ៦០ នៅលើផ្ទៃដីសរុប ៩២៤ ម៉ែត្រការ៉េ។​ ភូមិគ្រឹះនេះបានចែកចេញជាពីរជាន់ ដែលមានបន្ទប់គេង៤ និងបន្ទប់ទឹក៥ ដែលមានទំហំធំទូលាយ និងត្រូវបានរចនាឱ្យមានពន្លឺ ខ្យល់អាកាស និងធម្មជាតិបៃតង។​

យ៉ាង​ណា​ភូមិគ្រឹះ​ដ៏​ប្រណិត​នេះ​មិន​មែន​ជា​កម្មសិទ្ធ​ក្រុម​គ្រួសារ​របស់​លោក វណ្ណ-មូលីវណ្ណ​ ទៀត​ទេ​ ដោយ​លោក​បាន​លក់​ឲ្យ​ទៅ​ម្ចាស់​ថ្មី​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ មុន​ផ្លាស់​ទៅ​រស់​នៅ​សៀមរាប​ និង​ទទួល​មរណភាព​នៅ​ទី​នោះ​​ក្នុង​ជន្មាយុ៩០​ឆ្នាំ​ កាល​ពី​២០១៧​៕

កែ​សម្រួល៖ WowCambodian /រូបថត​៖ Credit to the owner ​

from: https://tnaot.com/km/m/detail/article/9540265