Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទុក្ខ​បី​យ៉ាង​រមែង​ញាំញី​ដល់​អ្នក​ដែល​មិន​បាន​ពិចារណា​តាម​ផ្លូវធម៌

ជរាទុក្ខ ព្យាធិទុក្ខ និង​មរណទុក្ខ​ជាស​ភាវ​ទុក្ខ ហើយ​ទុក្ខ​ទាំង​បី​យ៉ាងនេះ​រមែង​កើត​មាន​ប្រាកដ​ដល់​សព្វ​សត្វ សូ​ម្បី​ព្រះអរហន្ត​ក៏​នៅ​តែ​ធ្លាក់​ចូល​ក្នុង​អំណាច​ទុក្ខ​នេះ​ផង​ដែរ គឺ​ពិតជា​មិន​មាន​បុគ្គល​ណា​អាច​គេច​ពី​ទុក្ខ​ទាំង​បី​នេះ​បាន​ឡើយ ។

បើ​និយាយ​ពី​សេចក្តី​ទុក្ខ​មាន​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់​សុទ្ធតែ​ជា​ទុក្ខ​ដ៏​ខ្លាំងក្លារ​ស់រង​ក្តី​ក្តៅក្រហាយ​សព្វប្រការ​ដូច​ជា​ទុក្ខ​ដែល​កើត​ពី​ឧបាទាន​ជាដើម​គឺជា​ទុក្ខ​ព្រោះតែ​ការ​ប្រកា​ន់​​ថា គេ​ជេរ​អញ អ្នក​នោះ​និយាយ​អាក្រក់​ពី​អញ បុគ្គល​ឯណោះ​ធ្លាប់​លើកតម្កើង​សរសើរ​អញ អ្នក​នោះ​ស្អប់​អញ អ្នក​នោះ​ប្រទូស្ត​អញ អ្នក​នោះ​វាយ​អញ​យ៉ាងនេះ​ជាដើម ជា​ហេតុ​នាំ​ឱ្យ​កើតទុក្ខ​តាម​ផ្លូវចិត្ត​យ៉ាង​ក្រៃ​លែង ។

សេចក្តី​ទុក្ខ​បែប​នេះ​រមែង​កើត​មាន​ដល់​អ្នក​ដែល​មិន​បាន​ពិចារណា​តាម​ផ្លូវធម៌​បណ្តោយ​ឱ្យ​ការ​គិត​ប្រកាន់​មាំ​តែ​អ្វី​ដែល​កន្លង​ហួស​ទៅ​ដែល​ជា​រឿង​មិនល្អ នឹក​ដល់​រឿង​នោះ​កាល​ណា​ក៏​ក្តៅ​ឆេវ​ភ្លាម រឹតតែ​កើតទុក្ខ​កាន់តែ​ខ្លាំង ។

រំលត់​ឧបាទាន​គឺ​ការ​ប្រកាន់​មាំ សត្វលោក​គួរ​ចម្រើន​មេត្តាចិត្ត ជា​ចិត្ត​ត្រជាក់ ផ្សាយ​មេ​ត្តាចិត្ត​ដល់​សព្វ​សត្វ​ឱ្យ​រស់នៅ​ជា​សុខ ជា​សត្វ​មិន​មាន​ពៀរ​នឹង​គ្នា នេះ​ជា​ចំណែក​បុណ្យ​ធំ​ធេង ជួយ​រំសាយចិត្ត​អ្នក​ឱ្យ​ត្រជាក់​បាន ។ ដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9540177