Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​ក្រុង​កែប​និង​​ក្រុង​កំពត ត្រៀម​ខ្លួន​​ក្លាយជា​​ក្រុង​ទេសចរណ៍​គ្មាន​​​ផ្សែង​បារី​​

ខេត្ត​កែប-ខេត្តកំពត​៖ កិច្ចប្រជុំ​ពិភាក្សា​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​កែប និង​ខេត្តកំពត​កាលពី​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១ នេះ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ប្រែក្លាយ​ទីក្រុង​កែប និង​ទីក្រុង​កំពត​ជា ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី នៅ​ចុងឆ្នាំ​២០២១ នេះ​។

កិច្ចប្រជុំ​ពិភាក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទេស​ចរណ៍ និង​ថ្នាក់ដឹកនាំ​ខេត្ត​ទាំង​ពីរ រួម​ជាមួយ​តំណាង​ក្រសួងសុខាភិបាល រដ្ឋបាល​ក្រុង មន្ទីរ​ពាក់ព័ន្ធ អង្គការ​សុខភាព​ពិភពលោក អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា និង​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ជា​ច្រើន​រូប​ទៀត​។ លោក ហោ សា​រុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ចាត់​ទុក​កិច្ចប្រជុំ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​នេះ​គឺជា​ការ​ត្រួសត្រាយ​ផ្លូវ​និង​ត្រៀមលក្ខណៈ​សម្បត្តិ​ក្នុង​ការ​ជំរុញ​ទីក្រុង​កែប និង​ទីក្រុង​កំពត​ឲ្យ​ក្លាយជា​ទីក្រុង​ទេសចរ ណ៍ គ្មាន​ផ្សែង​បារី​នៅ​ចុងឆ្នាំ​២០២១ ដើម្បី​ចូលរួម​ពង្រឹង និង​លើកកម្ពស់​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​។

លោក​អនុរដ្ឋលេខាធិការ​ក៏​បាន​លើក​ឡើង​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​រីក​រាល​ទូ​ទាំង​ពិភពលោក​ហើយ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​នេះ​រីក​រាលដាល​ក្នុង​សហគមន៍ និង​បាន​បញ្ជាក់​ពី​ការ​ខិតខំ​ប្រឹងប្រែង​នានា​របស់​ក្រសួងទេសចរណ៍ ក្នុង​ការ​ដាក់​ចេញ​នូវ​ប្រកាស​ស្តី​ពី​ការ​ដាក់​ឲ្យ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ទាំង​៦ រួម​មានៈ វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​ការ​ស្នាក់​នៅ សម្រាប់​ការ​ហូប​ចុក សម្រាប់​មធ្យោបាយ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក ផ្លូវទឹក សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍ និង​សម្រាប់​សហគមន៍​ទេសចរណ៍ ដើម្បី​ធានា​បាន​ថា កម្ពុជា​នៅ​តែ​ជា​គោលដៅ​ទេស​ចរណ៍​ដែល​មាន​សុវត្ថិភាព​ចំពោះ​ភ្ញៀវ​ទេសចរ​គ្រប់​រូប​។

លោក ហោ សា​រុន បាន​ផ្តាំផ្ញើ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ពិសេស​មន្ទីរ​ទេសចរណ៍​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ទាំង​អស់នេះ​ដល់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ទាំងអស់​ត្រូវ អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ពិសេស​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ពេល​ចូល​ឆ្នាំ​នា​ពេល​ខាង​មុខ ដែល​នឹង​មាន​ទេសចរ​ផ្ទៃក្នុង​ធ្វើ​ដំណើរ​មក​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​រាជធានី​ខេត្ត​យ៉ាងច្រើន​ផង​ដែរ​។ ជា​លទ្ធផល​ថ្នាក់ដឹកនាំ​ខេត្ត​ទាំង​ពីរ​បាន​បង្ហាញ​ពី​ការ​ស្វាគមន៍​និង​គាំទ្រ​ជំរុញ​ទីក្រុង​កែប និង​ទីក្រុង​កំពត​ជាទី​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​នៅ​ចុងឆ្នាំ​២០២១​ខាង​មុខ​នេះ​។

បន្ទាប់​មក​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង វាយតម្លៃ​នៅ​តាម​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ក្នុង​ក្រុង​ទាំង​ពីរ​ដើម្បី​ត្រៀមលក្ខណៈ និង​រៀបចំ​សកម្មភាព​ចាំបាច់​នានា ក្នុង​គោលបំណង​ជំរុញ​ទីក្រុង​ទាំង​ពីរ​ឲ្យ​ក្លាយជា​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​នៅ​ចុងឆ្នាំ​២០២១ តាម​ការ​គ្រោងទុក​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9540176