អ្នកជំនាញបានទាមទារឱ្យមានកិច្ចគាំពារសង្គម សម្រាប់ពលករខ្មែរ ដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេស ខណៈមានការព្រួយបារម្ភពីហានីភ័យ នៃភាពងាយរងគ្រោះ នូវអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកើនឡើង។
លោកស្រី គ្រស្ទីន ផាកូ ប្រធានបេសកកម្មអង្គការអន្ដរជាតិស្តីពីទេសន្ដរប្រវេសន៍ ប្រចាំនៅកម្ពុជា បានលើកឡើងថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ ដែលរីករាលដាលពេញសកលលោក ហើយពលករខ្មែរក៏បានវិលត្រឡប់មកកម្ពុជាវិញ អាចកាន់តែច្រើន ដូច្នេះវាកាន់តែប្រឈមនឹងភាពងាយរងគ្រោះជាងមុន។ ដោយកង្វះខាតកិច្ចគាំពារសង្គម ការទទួលបានព័ត៌មាននៅមានកម្រិត ព្រមទាំងហានីភ័យនៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកើនឡើង។
ជាមួយគ្នានេះ ស្ថានភាពវិបត្តិជំងឺកូវីដ-១៩ មានផលប៉ះពាល់ ដោយមិនស្មើភាពគ្នា ទៅដល់ប្រជាជនដែលសង្ឃឹមនឹងទទួលបានជីវិតកាន់តែប្រសើរឡើង ដើម្បីទាញក្រុមគ្រួសាររបស់ពួកគេ ឲ្យចាកចេញពីភាពក្រីក្រ ដោយបង្ហាញឲ្យឃើញពីភាពងាយរងគ្រោះ របស់ពលករនៅក្នុងកំឡុងពេលលំបាកនេះ ។
នៅប្រទេសកម្ពុជាផលប៉ះពាល់នៃជំងឺកូវីដ-១៩ បានធ្វើឲ្យពលករទេសន្ដរប្រវេសន្ដជាង១០០.០០០នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅខែមីនា ឆ្នាំ២០២០ ។ នៅពេលត្រឡប់ទៅកាន់សហគមន៍របស់ពួកគេវិញពលករ ដែលបានវិលត្រឡប់ទាំងនោះ អាចកាន់តែប្រឈមនឹងភាពងាយរងគ្រោះជាងមុន ដោយសារតែកង្វះខាតកិច្ចគាំពារសង្គម ការទទួលបានព័ត៌មាននៅមានកម្រិត ព្រមទាំងហានិភ័យ នៃអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចកើនឡើង» ។
សម្ដេចក្រឡាហោមបន្ដថា ស្ថានភាពនេះបានធ្វើឲ្យប្រទេស ដែលទទួលពលករក៏ប្រឈមខ្លាំង ទៅនឹងភាពប្រែប្រួលជាអវិជ្ជមាន នៃចរន្តសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចក្នុងស្រុក ដែលជំរុញឲ្យដំណើរការនៃរោងចក្រសហគ្រាស និងវិស័យសេវាកម្មនានារាំងស្ទះ និងត្រូវផ្អាកដំណើរការជាបន្តបន្ទាប់៕ ដោយ៖ ត្នោត