កណ្តាល៖ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិស្វាយជ្រុំចាប់វាយខ្នោះបានភ្លាមៗក្រោយពេលចាប់រំលោភយុវតីវ័យ១៧ឆ្នាំម្នាក់បានសម្រេច។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២០ស្ថិតនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាលក្រោយពេលដែលសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលឃុំស្វាយជ្រំទទួលពាក្យបណ្តឹងពីអាណាព្យាបាលយុវតីរងគ្រោះខាងលើ។
ជនសង្ស័យខាងលើមានឈ្មោះ យ៉ាន់ ចាន់ហួយ អាយុ២៥ឆ្នាំមុខរបរកម្មករសំណងស្នាក់នៅបន្ទប់ជួលក្បែរកន្លែងរំលោភ មានស្រុកកំណើតនៅភូមិក្រសាំង ឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយ។
ប្រភពព័ត៍មានពីក្រុមគ្រួសារយុវតីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុបងស្រីរបស់យុវតីរងគ្រោះបានចេញទៅធ្វើការហើយទុកនាងនៅក្នុងបន្ទប់ជួលជាមួយនិងក្មួយតូចម្នាក់ទៀតដែលនៅជាប់បន្ទប់ជួលរបស់ជនសង្ស័យខាងលើខណៈឃើញឱកាសស្ងាត់ល្អទ្វារចំហរផងនោះជនសង្ស័យរូបនេះបានដើរចូលបន្ទប់របស់យុវតីរងគ្រោះហើយខ្សឹបប្រាប់ថាអញចង់បឺតមាត់និងអោបនាងឯងបន្តិច ភ្លាមៗនោះយុវតីខាងលើមានការភិតភ័យក៏ស្ទុះចេញមកខាងក្រៅបន្ទប់ដោយអំណាចតណ្ហាពុះកញ្ច្រោលខ្លាំងទើបជនសង្ស័យអូសដៃយុវតីរូបនេះដៃម្ខាងខ្ទប់មាត់មិនឲ្យស្រែកដៃម្ខាងស្រាតខោនាងរួចរំលោភសេពសន្ថវៈរហូតបានសម្រេច ហើយក៏ដើរចូលបន្ទប់របស់ខ្លួនវិញ។
ភ្លាមៗនោះយុវតីខាងលើបានតេទៅប្រាប់ឪពុកម្តាយនិងបងស្រីថាមានគេចាប់រំលោភនាង ក្រោយពេលទទួលបានព័ត៍មាននេះភ្លាមៗក្រុមគ្រួសារយុវតីរងគ្រោះបានប្រញាប់ប្រញាប់ទៅប្តឹងប៉ូលិសឲ្យចាប់ខ្លួនជនល្មោភកាមនេះយកទៅកាន់ប៉ុស្តិនគរបាលឃុំស្វាយជ្រំដើម្បីធ្វើការសាកសួ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលចាត់ការតាមនិតិវិធី៕ ដោយ៖សួង សាម