Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋក្រោមស្ពានស្ទឹងមានជ័យ សុខចិត្តរុះរើទៅកាន់ដីដែលរដ្ឋចែកឲ្យ ទាំងគ្មានការតវ៉ា

ពលរដ្ឋរស់នៅក្រោមស្ពានស្ទឹងមានជ័យ បានស្ម័គ្រចិត្តធ្វើការរុះរ៉ើចេញ ដោយសន្តិភាព ខណៈអាជ្ញាធរបានដាក់កម្លាំងពាក់ព័ន្ធ ដើម្បីពន្លឿនការរុះរ៉ើផ្ទះបណ្តោះអាសន្ន របស់ពួកគាត់ ដែលស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការចុះរុះរ៉ើផ្ទះរបស់ប្រជាពលរដ្ឋ នៅខាងក្រោមស្ពាននេះ គឺត្រូវបានឆ្លើយតប ទៅតាមការកំណត់របស់អាជ្ញាធរ ក្នុង​រយៈ​ពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ កក្តដា ឆ្នាំ២០២០។

អាជ្ញាធរពាក់ព័ន្ធបានលើកឡើងថា ប្រជាពលរដ្ឋត្រូវតែរុះរ៉ើចេញ​ ព្រោះថា ពួកគាត់ទទួលបានផ្ទះ​ ដែល​ជា​កម្មសិទ្ធស្របច្បាប់ ដូច្នេះមិនអាចបន្តរស់នៅក្រោមស្ពាននេះទៀតទេ។

អាជ្ញាធរនឹងធ្វើការបោសសំអាតនៅទីនោះ ដើម្បីបង្កើនសោភ័ណភាព ក្នុងតំបន់អភិវឌ្ឍន៍មួយនេះ ដោយ​​មិនអនុញ្ញាតឱ្យជនអនាថា ដេកនៅក្រោមស្ពានទៀតទេ ព្រោះវាអាចបង្កឱ្យមានភាពអនា​ធិបតេយ្យ និងករណីចោរកម្ម។

មន្ត្រីផ្នែកសណ្តាប់ធ្នាប់ម្នាក់ នៅសង្កាត់ស្ទឹងមានជ័យ បានឱ្យដឹងថា ប្រជាពលរដ្ឋ បានទទួលប្លង់កម្មសិទ្ធស្របច្បាប់ ដែលអាជ្ញាធរនិង​រាជ​រដ្ឋា​ភិបាលផ្តល់ឱ្យ ដូច្នេះពួកគេរីករាយក្នុងការចាកចេញ ទៅរស់នៅលើដីថ្មី។ “គ្រាន់តែថា អ្នកខ្លះគាត់មិនទាន់មានលុយធ្វើផ្ទះ ដូច្នេះនេះជាផលលំបាករបស់ពួកគាត់”។

មន្ត្រីផ្នែកសណ្តាប់ធ្នាប់ម្នាក់ទៀតបានឱ្យដឹងថា អ្នកដែលរុះរ៉ើផ្ទះក្នុងថ្ងៃនេះ មានអ្នកខ្លះបានទទួលសិទ្ធកាន់កាប់ស្របច្បាប់ ​និងអ្នកខ្លះទៀតមិនទាន់ទទួលបាននៅឡើយទេ។ “ អ្នកមិនទាន់បានទទួល​ត្រូវរុះរ៉ើទៅនៅក្រោមស្ពានស្ទឹងមានជ័យម្ខាងទៀត”។

ដោយឡែកក្រុមប្រឹក្សាចៅសង្កាត់ស្ទឹងមានជ័យ ក៏បានលើកឡើងដែរថា ដោយមើលឃើញពីផលំបាក គ្មានមធ្យោបាយដឹកជញ្ជូន របស់ប្រជាពលរដ្ឋរស់នៅទីនេះ ទើបអាជ្ញាធរនាំយករថយន្ត និងរ៉ឺម៉កកង់បីដើម្បីជួយដឹងជញ្ជូនសម្ភារៈ អ្នករស់នៅខាងក្រោមស្ពានបែកខាងលិចនេះ។ “ អាជ្ញាធរបានប្រើប្រាស់កម្លាំងជាច្រើន ដើម្បីជួយ​ក្នុងការចុះរុះរ៉ើសម្ភារនិងផ្ទះប្រជាពលរដ្ឋ”។

ជុំវិញរឿងនេះ កាលពីឆ្នាំ២០១០ ប្រជាពលរដ្ឋច្រើនជាង៥០០គ្រួសារ បាននាំគ្នាដាក់ពាក្យស្នើសុំដល់ រដ្ឋា​ ភិបាល ឱ្យមានផែនការអភិវឌ្ឍតំបន់មួយនេះ នៅហ្នឹងកន្លែង ដោយមិនមានការជម្លៀស ជនណាម្នាក់ចេញពីតំបន់នេះ។ រហូតមកដល់ឆ្នាំ២០១៩ រដ្ឋាភិបាល បានសម្រេចធ្វើការបែងចែកដី ដល់ពលរដ្ឋស្មើៗគ្នាគឺទំហំ៤គុណ៦ម៉ែត្រ។ អ្នកដែលបានប្លង់ស្រប់ច្បាប់ គឺត្រូវចាក​ចេញពី​ក្រោមស្ពាន ដោយឡែកអ្នកដែលមិនទាន់ប្លង់មានកម្មសិទ្ធស្របច្បាប់ គឺត្រូវបន្តរស់នៅបណ្តោះអាសន្ន ក្រោមស្ពានបែកម្ខាងទៀត ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9540022