រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រី២ដួង ដែលទទួលបានភាពល្បីល្បាញខ្លាំង ឬអាចចាត់ទុកជាជើងខ្លាំងទាំងពីរ ដែលមានអ្នកគាំទ្រ និងស្រលាញ់នូវបទចម្រៀងរបស់ពួកគេនោះក៏កំពុងតែប្រជែងគ្នាខ្លាំងក្លាផងដែរ លើបណ្តាញសង្គម ដែលពិបាកនឹងនិយាយថារវាង អ្នកនាង ឱក សុគន្ធកញ្ញា និងមាស សុខសោភា មួយណាវ៉ាដាច់មួយណាណាស់ ។
ក៏ប៉ុន្តែក្រៅពីការប្រជែងនូវភាពល្បាញល្បីនៃបទចម្រៀងដែលអ្នកទាំងពីរបានច្រៀងនោះ តារាស្រី២រូបដែលមានរូបសម្រស់ស្រស់សោភាម្យ៉ាងម្នាក់ និងមានទឹកដមសំឡេងពិរោះរណ្តំម្យ៉ាងម្នាក់ ក៏បានក្លាយជាតារាចម្រៀងស្រីជួរមុខគេដំបូងបង្អស់ដែលមានអ្នកចូលចិត្តច្រើនជាងគេបំផុសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្តាក្រាម ឬហៅថា (IG) ។
ខណៈដែលមហាជនបានមើលឃើញថា អ្នកទាំងពីរមិនត្រឹមតែមានប្រជាប្រិយភាពយ៉ាងខ្លាំងដូចគ្នានៅក្នុងវិស័យចម្រៀងនោះទេ ពេលនេះតារាចម្រៀងស្រីទាំង២នេះហាក់ទទួលបានការប្រជែងគ្នាយ៉ាងសន្ធាប់មួយទៀតនៅក្នុងបណ្តាញ ២ផ្សេងគ្នា ដោយនៅក្នុងនោះ អ្នកនាង ឱក សុគន្ធកញ្ញា បានក្លាយជាតារាស្រីនៅក្នុងស្រុកខ្មែរដំបូងគេ ដែលទទួលបានចំនួនអ្នកចូលចិត្តច្រើនជាងគេបំផុត នៅក្នុងបណ្តាញ IG ដែលមានចំនួនអ្នកចូលចិត្តរហូតដល់ទៅ 1លាន followers ។
ងាកមក អ្នកនាង មាស សុខសោភា វិញក៏មិនណយដែរ នាងក៏ក្លាយជាតារាចម្រៀងស្រីដំបូងគេបង្អស់នៅស្រុកខ្មែរ ដែលទទួលបានអ្នកចូលចិត្ត រហូតដល់ទៅ ៤លាន followers នៅក្នុងបណ្តាញសង្គម Facebook ។
យ៉ាងណាមិញ បន្ទាប់ពីឃើញភាពល្បីល្បាញរបស់តារាចម្រៀងស្រីទាំង២ បែបនេះបានធ្វើអោយមហាជនអ្នកគាំទ្របានលើកឡើងយ៉ាងច្បាស់ៗថា អ្នកនាង ឱក សុគន្ធកញ្ញា កំពុងតែវាយលុកខ្លាំងនៅក្នុងបណ្តាញសង្គម Instagram ខណៈមាស សុខសោភា កំពុងតែក្តោបជាប់នៅក្នុង facebook ដូចគ្នា ៕ដោយ៖កោះសន្តិភាព