គណនីហ្វេសប៊ុក Ren Rayut បង្ហោះដំណឹងស្វែងរកបងស្រីដែលបាត់ខ្លួន រួមជាមួយនឹងក្មួយស្រី
ភ្នំពេញ៖ គណនីហ្វេសប៊ុកឈ្មោះ Ren Rayut ដែលត្រូវជាប្អូនបង្កើត បានធ្វើការបង្ហោះដំណឹងស្វែងរកបងស្រីដែលបាត់ខ្លួន រួមជាមួយនឹងក្មួយស្រីដែលមានអាយុទើបតែ១២ឆ្នាំប៉ុណ្ណោះ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ស្ត្រីដែលបាត់ខ្លួនមានឈ្មោះ អ៊ូ ប៊ុណ្ណា អាយុ៣៧ឆ្នាំ មានប្តីជាអ្នករត់ម៉ូតូកង់បី បានបាត់ខ្លួនរួមជាមួយនឹងកូនស្រីកាលពីវេលា១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែកក្កដា ហើយមិនដឹងថា ពេលនេះនៅទីណានោះទេ ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ren Rayut បានឲ្យដឹងថា បងស្រីរបស់ខ្លួន សព្វថ្ងៃរស់នៅម្តុំវត្តអង្គតាមិញ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ មុនពេលបាត់ខ្លួន បងស្រីរបស់គាត់បានពឹងអ្នកជិតខាងឲ្យជូនទៅម្តុំផ្សារដើមគរ ដើម្បីរើអីវ៉ាន់ ដោយនាំកូនស្រីម្នាក់អាយុ១២ឆ្នាំទៅជាមួយ ហើយក៏បាត់ដំណឹងរហូតមកដល់ពេលនេះតែម្តង។
ម្ចាស់គណនីហ្វេសប៊ុកដដែល ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋថា ប្រសិនបើបងប្អូនណាបានឃើញភិនភាគដូចរូបខាងក្រាម ៖ សូមទំនាក់ទំនងតាមលេខទូរស័ព្ទដូចខាងក្រោម☎️0964300003/092111993/0715999567 ៕ ត្នោត