Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃនេះអ្នកកើតឆ្នាំខាល ថោះ មមី ច កុរ ចំពោះមុខជំនួញ មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ

តាមក្បួនហោរាសាស្ត្រ ថ្ងៃព្រហស្បត្តិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឆ្នាំច ឆុងជាមួយរោង។

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖

ឆ្នាំជូត​

​​រាសីល្អជាមធ្យម។

ការងារ ៖ ​​ក្នុងថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នសត្រូវលាក់មុខបន្តិចពីព្រោះគេងាយបង្ករឿងអ្វីមួយដែលគិតស្មានមិនដល់។ការរស់នៅស្រ្តីមិនត្រូវប្រកែប្រកាន់ច្រើន ហើយត្រូវបំបាត់ភាពរឹងរូសចេញពីខ្លួននិងត្រូវប្រឹងប្រែងការងារទើបប្រសើរ។

ជំនួញ ៖ ​​បើ​លោក​អ្នកមាន​អតិថិជន​ជំពាក់​ប្រាក់កាស​ហើយ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ឱកាសល្អ​ផងដែរ​។​ការធ្វើដំណើរ​ទៅ​ទិសឧត្តរ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ពេលយប់​ព្រលប់​តែម្តង​។​

ស្នេហា ៖ ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខសោក​ហើយ​ត្រូវ​រែកពន់​បាត់បង់​កិត្តិយស​ថែមទៀត​។

ឆ្នាំឆ្លូវ​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ជួប​នូវ​បញ្ហាលំបាក​ច្រើន ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​មើលមុខ​ក្រោយ​និង​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​កើតឡើង​។

ជំនួញ ៖ ​​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ជួប​ការលំបាក​ហើយ​ពិសេស​ការ​ជួញ​ជិត​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​។

​ឆ្នាំខាល​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ភ្លឺ​ថ្លា​និង​ការ​ទទួលផល​មកវិញ​ឃើញថា​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ ។​ក្រៅពីនេះ បើទោះបី​កិច្ចការងារ​អ្វី​បើ​លោកអ្នក​ជួប​បញ្ហាលំបាក​គឺ​បើ​ចេះ​ធ្វើការ​ដោះស្រាយ​តែង​ងាយ​ឆាប់​ចប់​និង​ទទួលជោគជ័យ​ជានិច្ច​។

ជំនួញ ៖ មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កុំ​គប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​។

ឆ្នាំថោះ

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ ហើយ​ទោះ​ធ្វើ​អ្វី​គឺ​តែង​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។

ជំនួញ ៖ នៅថ្ងៃនេះ​ដែរ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មានដំណើរ​បាន​ស្រួល​និង​អាច​ប្រមូល​ផល​កម្រៃ​ត្រឡប់មកវិញ​គួរ​ជាទី​ពេញចិត្ត​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​ផង​។

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការ​ទទួលរង​ឈឺខ្លួន​ប្រាណ​ឬ​បាត់បង់​ប្រាក់កាស​ដោយ​ប្រការ​ណាមួយ​។

ជំនួញ ៖ ​​ថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​រែកពន់​ដាក់ខ្លួន​។

​ឆ្នាំម្សាញ់​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅ​ថ្ងៃ នេះ​ស្ត្រី​លោកអ្នក​ត្រូវ​ចេះ​តស៊ូ​ឧបសគ្គ​ចំពោះមុខ​ច្រើន ប៉ុន្តែ​សម្រាប់​បុរស​មិន​ថ្វី​ទេពី​ព្រោះថា​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ​មួយចំនួន​ផង​។

ជំនួញ ៖ ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់ ដូច្នេះហើយ​កុំ​គប្បី​រកបាន​ដោយ​តឹង​ហើយ​ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា​ទៅ​ពឹងពាក់​អ្នកដទៃ​នាំ​គេ​មាក់ងាយ​។

ស្នេហា ៖ ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​គួរ​សមតែ​យ៉ាងណា​ការបាក់​បែក​ក៏​ងាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។

ឆ្នាំមមី​

​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែងមាន​ភាពរលូន​ល្អ​និង​ពិសេស​អាច​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​ផង​។

ជំនួញ ៖ ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ។

ឆ្នាំមមែ

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅ​ថ្ងៃ​ន​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ដល់​នា​ថ្ងៃ​ខាងមុខ​ផង​។​ការប្រកប​ការងារ​ទាំ​ង​ស្ត្រី​បុរស​បើ​មើលឃើញថា​អ្នកដទៃ​គេ​រំលោភបំពាន​ឬ​បង្កហេតុ​ចង់​ចាញ់ឈ្នះ​លោកអ្នក​ត្រូវធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ពីព្រោះ​មិន​នាំ​កើតរឿង​រាវ​ត្រូវ​ឈឺក្បាល​។

ជំនួញ ៖ ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​មិនអាច​លោភលន់​បានដែរ ហើយ​បើ​ឃើញថា​របស់​អ្វីដែល​អាច​បញ្ចេញ​លក់​ឬ​មានការ​ផ្លាស់ប្តូរ​គប្បី​បញ្ចេញ​ឱ្យអស់​។​

ស្នេហា ៖ ​ប្រុស​ស្រី​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។

ឆ្នាំវក

រាសី​ស្រុតចុះ​។​

ការងារ ៖​ នៅថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​ដួល​ចុះ​បង្ក​ឱ្យ​ឈឺខ្លួន​ប្រាណ​ដោយ​ប្រការ​ណាមួយ​។​

ជំនួញ ៖ ​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។

ស្នេហា ៖ កំលោះ​ក្រមុំ​កុំ​ចង់​លលេង​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​រឿង​ធំ​គ្មាន​នរណា​ជួយ​កើត​។

ឆ្នាំរកា

​រាសី​ស្រុតចុះ​។

ការងារ ៖ ​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​អ្វីមួយ​ឡើយ​ពីព្រោះថា​អាច​ជួ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​ផង​។​ការរស់នៅ​ក្នុង​ពេលនេះ​លោកអ្នក​មិន​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការរស់នៅ​មានតែ​ភាព​ប្រទាំង​ប្រទើស​ប៉ុណ្ណោះ​។

ជំនួញ ៖ ​​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។

ស្នេហា ៖ ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​។

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ជា​ឱកាសល្អ​សម្រាប់​លោកអ្នក​ប្រកប​ពិធី​អ្វីមួយ​ផង​។

ជំនួញ ៖ ក្នុងអំឡុង​ពេលនេះ​ទោះ​ជួញ​ទីកន្លែង​ណា​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ពី​ចំណូល​បន្តិច​ព្រោះ​មាន​តិចតួច ឯ​ការចំណាយ​វិញ​មាន​គ្រប់​សារពើ​ដែល​អាច​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​។​

ស្នេហា ៖ មានការ​រីកលូតលាស់​ទៅមុខ​ប្រពៃ​ហើយ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រូ​សារ​ដោយ​ការចូល​ស្តីដណ្តឹង​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​។

​ឆ្នាំកុរ​

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​នៅថ្ងៃនេះ​ទោះ​ប្រកបការងារ​តូចធំ​កិច្ចការ​ចូលមក​មាន​ភា​ព​ប្រសើរ​ណាស់​ហើយ​បើ​លោកអ្នក​ស្រ​វ៉ា​ស្រ​ទេញ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ពុំខាន​។​

ជំនួញ ៖ បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ចាញ់បោក​គេ​។ ជំនួញមានការ​ចម្រើន​លូតលាស់​ទៅមុខ​ល្អ​ ហើយ​បើ​មាន​គម្រោងការ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​បាន​ច្រើន​ធ្វើ​តិច​បាន​តិច​។

ស្នេហា ៖ ​​មាន​ភាព​ផ្អែមល្ហែម​និង​ត្រជាក់ត្រជុំ​ប្រពៃ​ណាស់​៕ ប្រភព៖ Cen

from: https://tnaot.com/km/m/detail/article/9539304