អតីតវីរបុរសដ៏ឆ្នើមរបស់ក្លឹបកាតាឡាន់ Xavi Hernandez ត្រូវបានបញ្ចាក់ថានឹងចូលបង្វឹកក្លឹប AI-Saddវិញហើយក្រោយពីបានជាសះស្បើយពេញលេញពីជំងឺ Covid 19។
ព័ត៌មានដែលកីឡាករអេស្ប៉ាញនេះឆ្លងជំងឺ Covid 19 ទើបតែបានបែកផ្សាយកាលពីថ្ងៃសៅរ៍សប្តាហ៏មុនប៉ុណ្ណោះ ក្រោយកីឡាកររូបនេះបង្ហោះក្នុងបណ្តាញសង្គម Instagram របស់ខ្លួន។គាត់បាននិយាយថា៖ “ថ្ងៃនេះ ខ្ញុំមិនអាចចូលរួមជាមួយក្រុមដើម្បីធ្វើការប្រកួតផ្លូវការបានទេ។លោក David Prats ដែលជាជំនួយការគ្រូបង្វឹក នឹងជាអ្នកដឹកនាំក្រុមបណ្តោះអាសន្ន។ កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានតេស្តវិជ្ជមានជំងឺ Covid19។”
គួរបញ្ជាក់ផងដែរថា យោងតាមប្រភពព័ត៌មានបានលើកឡើងថា Xavi ឆ្លងជំងឺតាំងពី១៤ថ្ងៃមុន ដូចនេះគេបានជាសះស្បើយនៅថ្ងៃពុធនេះ ហើយក៏អាចចូលរួមបង្វឹកក្លឹប AI-Sadd ជាធម្មតាវិញ និងមានសុវត្ថិភាព។
ប្រភព៖ Goal.com