អ្នកបួសគប្បីពិចារណាយ៉ាងនេះថា ឥឡូវនេះអាត្មាអញមានភេទផ្សេងអំពីគ្រហស្ថហើយ កិរិយាមារយាទណាៗ ដែលជារបស់អ្នកបួស អាត្មាអញត្រូវតែធ្វើឱ្យបាន អាត្មាអញមិនត្រូវប្រព្រឹត្តល្មើសខុសធម៌វិន័យរបស់បព្វជិតឡើយ ។
ព្រះមានព្រះភាគត្រាស់ថា ធម្មតាស្លឹកស្បូវដែលបុគ្គលចាប់កាន់មិនល្អ ហើយទាញភើចមក តែងមុតដៃ មានឧបមាយ៉ាងណា ផ្នួសដែលអ្នកបួសណាមួយកាន់មិនល្អ ប្រព្រឹត្តខុសច្បាប់វិន័យរបស់បព្វជិតរមែងទាញយកអ្នកបួសនោះឲ្យចូលទៅក្នុងអបាយភូមិក៏មានឧបមេយ្យយ៉ាងនោះដែរ ។
ការងារឯណាមួយដែលធូរថយក្ដី វត្តគឺសេចក្ដីប្រព្រឹត្តឯណានីមួយដែលសៅហ្មងក្ដី ព្រហ្មចរិយាឯណានីមួយដែលបុគ្គលមិនប្រតិបត្តិឱ្យម៉ត់ចត់ក្ដី ទាំង៣យ៉ាងនេះជាការមិនមានផលច្រើនឡើយ ។
កាលបើបុគ្គលនឹងធ្វើនូវកិច្ចអ្វីៗដែលជាកិច្ចគួរធ្វើ ក៏គប្បីធ្វើកិច្ចនោះៗចុះ តែត្រូវខំខ្នះខ្នែងធ្វើកិច្ចការនោះឲ្យមែនទែន កុំគ្រាន់តែថា ព្រោះធម៌វិន័យជាគ្រឿងអប់រំកាយ វាចា ចិត្ត ដែលបុគ្គលប្រព្រឹត្តធូរថយហើយ តែងត្រឡប់ឱ្យផលជាទោសវិញ ។ដោយ៖ កោះសន្តិភាព