Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយ​ឧត្តម​សេនីយ៍​ នេត​ សាវឿន​ ជំរុញ​ស្នង​ការ​ខេត្តកំពង់ធំថ្មី ត្រូវ​ពង្រឹង​បញ្ហា​អសន្តិសុខ​ នៅ​ក្នុង​មូល​ដ្ឋាន​

លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានលើកយកបញ្ហាអសន្តិសុខសណ្តាប់ធ្នាប់សង្គម មក​ជជែកនៅក្នុង​ពិធី​ប្រកាស​ផ្ទេភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្ត កំពង់ធំ​កាល​ពី​ព្រឹក​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីបង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។

ជុំវិញរឿងនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន​ផ្តល់ការណែនាំទៅកាន់​ស្នងការថ្មី​ដើម្បីធ្វើយ៉ាងណា ត្រូវ​ជួយ​ដោះស្រាយបញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។

អ្វីដែលជាទុក្ខព្រួយរបស់ប្រជាពលរដ្ឋនៅក្នុងពេលនេះ គឺករណីបទល្មើស លួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់កុំ ឱ្យមានការរីករាលដាល មកដល់ទីជនបទ ។

ជាមួយគ្នានេះ លោកអគ្គស្នងការនគរបាលជាតិ បានស្នើឱ្យស្នងការ ដែលទើបទទួលបានភារកិច្ចថ្មី ត្រូវ​រួម​គ្នា​គិ​ត រួមសហការគ្នា គិតពីបញ្ហាប្រយោជន៍ជាតិ និងបំរើប្រជា ពលរដ្ឋជាធំ នឹងត្រូវចេះព្យាករណ៍​នូវ​ស​ភាព​ការ ដែលកើតមានឡើងនៅពេលខាងមុខ ។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានមាន ប្រសាសន៍ថា ខេត្តកំពង់ធំ នៅមានបញ្ហាប្រឈមខ្លះដែរ ដូចជាបញ្ហាបទល្មើសនេសាទ បទល្មើស ព្រៃ ឈើ ទំនាស់សហគមន៍ និងបទល្មើសបំផ្លាញធនធានធម្មជាតិ។ រីឯបញ្ហាសន្តិសុខ និងសុវត្ថិភាព ពិសេសគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសផ្សេងៗមានការកើនឡើងផងដែរ ដូច្នេះត្រូវរួម គ្នាដោះ ស្រាយ។

ជាវិធានការលោកនាយឧត្តមសេនីយ៍បានអំពាវនាវ ឱ្យមានការពង្រឹងគុណភាពស្នងការ និងមន្ត្រីនគរបាលទាំងអស់ ដែលជាកងកម្លាំងត្រូវ មានសមត្ថភាព វិន័យ គុណធម៌ សីលធម៌ និងយកចិត្តទុកដាក់ក្នុងការចូលរួមបំប៉នវគ្គបណ្តុះបណ្តាល និងការរៀនសូត្រ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9713125