Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នគរបាលព្រហ្មទណ្ឌខេត្តស្វាយរៀងបង្ហាញមុខជនសង្ស័យជាឪពុកដែលប្រើហិង្សាលើកូនស្រីខ្លួន

ស្វាយរៀងះ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌខេត្តស្វាយរៀងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះបានបង្ហាញមុខជនសង្ស័យជាឪពុកដែលបានប្រើហិង្សាទៅលើកូនស្រីបង្កើតខ្លួនឯង។

យោងតាមមន្ត្រីការិយាល័យព្រហ្មទណ្ឌខេត្តស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យជាឪពុកដែលឃាត់ខ្លួនមានឈ្មោះចាន់ចំរើន អាយុ៤២ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្តស្វាយរៀង​ ចំណែកកូនស្រីរងគ្រោះមានឈ្មោះចាន់ស្រីនុត អាយុ១៦ឆ្នាំ រស់នៅជាមួយឪពុកក្នុងភូមិសង្កាត់ជាមួយគ្នា។

សមត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនដៃដល់ជាឪពុកតែងតែបង្កបញ្ហានៅក្នុងគ្រួសារជាញឹកញាប់ ហើយសមត្ថកិច្ចក៏ធ្លាប់ហៅមកអប់រំដើម្បីកុំឲ្យបង្កហិង្សានៅក្នុងគ្រួសារបន្តទៀតដែរ ប៉ុន្ដែជនសង្ស័យមិនកែខ្លួន នៅតែបោកបំផ្លាញរបស់របរក្នុងផ្ទះ ទើបប្រពន្ធទ្រាំលែងបានក៏រត់ទៅភ្នំពញចោលបន្សល់ទុកកូនស្រី៣នាក់នៅក្នុងបន្ទុកគ្រួសារ។

ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំឱ្យខ្លួនប្រើអំពើហិង្សាលើកូនស្រី ក៏ព្រោះតែខឹងណែនាំកូនមិនស្ដាប់រឿងលេងទូរស័ព្ទនៅពេលយប់៕ ផេង ភាព

from: https://tnaot.com/km/m/detail/article/9712818