តើលំហាត់ប្រាណណាដែលអ្នកគួរធ្វើដើម្បីទទួលបានកម្ពស់លូតខ្ពស់យ៉ាងឆាប់រហ័ស? វិធីមួយដើម្បីងាយខ្ពស់នោះគឺធ្វើលំហាត់ប្រាណដូចដែលបានរៀបរាប់ខាងក្រោមជាទៀងទាត់។អ្នកក៏ត្រូវការការអត់ធ្មត់និងការតាំងចិត្តដើម្បីទទួលបានជោគជ័យដែរ៖
១. ការលាតសន្ធឹងដៃ៖អង្គុយជើងសណ្តូកត្រង់រួចហើយលើកដៃត្រង់ឡើងហើយបោះទៅប៉ះនឹងចុងជើង។ នៅស្ងៀមបែបនេះតាមអ្វីដែលអ្នកធ្វើបាន
២. ក្បាច់ពត់ត្រគាក៖ដេកផ្ងារ បញ្ឈរជង្គង់ ដាក់ដៃឲ្យត្រង់រួចហើយធ្វើចលនាងើបចង្កេះនិងខ្នងឡើង។
៣. ក្បាច់ពស់ងើប៖ដេកផ្កាប់រួចហើយងើបខ្លួននិងក្បាលឡើងលើ។ ធ្វើចលនាបែបនេះនៅត្រង់រយៈពេល ១៥-៣០វិនាទី។
៤. ក្បាច់តុ៖ផ្ងារខ្លួនឡើង ហើយតម្លើងខ្លួនដោយយកដៃនិងជើងទ្រទម្ងន់ខ្លួនធ្វើដូចជារាងតុ។ រក្សាលំនឹងបែបនេះពី ១០-២០ វិនាទី។
៥. ក្បាច់ឈរពត់ជើង៖យកដៃរុញជញ្ជាំងរួចហើយបន្ទន់ជង្គង់ចុះឡើងៗ។ ធ្វើបែបនេះពី ១០-២០ វិនាទី។
៦. ក្បាច់ព្យួរខ្លួនឡើង៖លើកយោងខ្លួនរបស់អ្នកជាមួយដែកលើកកម្ពស់ចុះឡើងៗ។ ធ្វើបែបនេះពី ១០-២០ វិនាទី។
៧. ហែលទឹក៖វាជួយបន្ធូរអារម្មណ៍និងជួយឲ្យអ្នកលូតកម្ពស់ផងដែរ។
៨. ក្បាច់ពត់ជើងនឹងម៉ាស៊ីន៖ហាត់ជាមួយម៉ាស៊ីនប្រភេទនេះក៏ជួយឲ្យអ្នកខ្ពស់បានដែរ។
៩. ក្បាច់ទាត់៖ក្រាបទៅលើឥដ្ឋប្រើដៃនិងជង្គង់ទ្រទម្ងន់ខ្លួនរួចហើយលើកជើងម្ខាងទៀតឡើងទៅលើចុះឡើងៗតែកុំភ្លេចដូរជើងផង៕ ដោយ៖ Orchid