ជាទូទៅអំឡុងពេលដែលស្រ្តីមានផ្ទៃពោះគ្រូពេទ្យតែងណែនាំឱ្យញាំប្រភេទថ្នាំវីតាមីន D និងអាហារបំប៉នជាតិដែកជាដើម។ អាហារដែលអ្នកបរិភោគរាល់ថ្ងៃក៏ជាជំនួយមួយដ៏សំខាន់ក្នុងការអភិវឌ្ឍការយល់ដឹងរបស់ទារកនៅក្នុងផ្ទៃផងដែរ។
តើអ្នកឆ្ងល់ដែលទេថាត្រូវញ៉ាំអ្វីអំឡុងពេលមានផ្ទៃពោះដើម្បីឱ្យកូនអ្នកឆ្លាត? ថ្ងៃនេះយើងសូមណែនាំអាហារកំពូលទាំង ១០ ប្រភេទសម្រាប់ស្ត្រីមានផ្ទៃពោះគ្រប់រូបបរិភោគដើម្បីឲ្យទារកក្នុងផ្ទៃឆ្លាតវាងវៃ។
១.ប្រភេទត្រីមានជាតិខ្លាញ់
នៅក្នុងខ្លាញ់ត្រីមានជាតិអូមេហ្គា ៣ ដែលសំខាន់សម្រាប់ការលូតលាស់ខួរក្បាលរបស់ទារក។ ស្ត្រីមានផ្ទៃពោះ គួរតែបរិភោគត្រីសាម៉ុងសម្រាប់ផ្តល់ភាពឆ្លាតវៃដល់ទារក។ អ្នកម្ដាយគួរបរិភោគត្រីយ៉ាងហោចណាស់ពីរដងឬច្រើនជាងនេះក្នុងមួយសប្តាហ៍។ ជម្រើសមួយទៀតអ្នកអាចបរិភោគអាហារសមុទ្ររួមមានអយស្ទ័រដែលសំបូរទៅដោយជាតិអ៊ីយ៉ូតជាដើម។ ស្ត្រីមានផ្ទៃពោះដែលមានកម្រិតអ៊ីយ៉ូតទាបគួរកត់សំគាល់ថាភាពវៃឆ្លាតរបស់ទារកអាចរងផលប៉ះពាល់ប្រសិនបើម្តាយមានសុខភាពមិនល្អ។
2. បន្លែបៃតង
បន្លែបៃតងគឺសំបូរទៅដោយ folic acid ។ការបរិភោគបន្លែបៃតងគឺអាចធ្វើឲ្យជីពចរដើរស្រួលហើយវាមានសារៈសំខាន់ក្នុងការជួយការពារខួរក្បាលរបស់ទារក។ folic acidនៅក្នុងបន្លែត្រូវបានគេដឹងផងដែរថាអាចកាត់បន្ថយហានិភ័យនៃភាពមិនប្រក្រតីនៃបំពង់សរសៃប្រសាទ, បំបាត់បបូរមាត់ឆែបនិងពិការភាពបេះដូងផ្សេងៗដែរអាចកើតមានឡើងចំពោះទារក។ នៅពេលដែលអ្នកទទួលទានអាហារឬអាហារបំប៉នដែលសំបូរទៅដោយfolic acidវាក៏អាចកាត់បន្ថយហានិភ័យនៃជំងឺព្រាយក្រឡាភ្លើងអំឡុងពេលមានផ្ទៃពោះ។
3. ប៊្លូបឺរី
ប៊្លូបឺរីគឺជាអាហារដែលសំបូរទៅដោយ antioxidant-rich ដែលនឹងជួយអភិវឌ្ឍដល់ការយល់ដឹងរបស់កូនអ្នក។ ជម្រើសផ្សេងទៀតអ្នកអាចបរិភោគ ផ្លែស្ត្រប៊ឺរី raspberry ប៉េងប៉ោះ សណ្តែកនិង artichokesជាដើម ។
4. ស៊ុត
ស៊ុតមានជាតិប្រូតេអ៊ីនខ្ពស់និងមានកាឡូរីទាប ជាពិសេសស៊ុតឆ្អិន។ វាផ្ទុកជាតិអាស៊ីតអាមីណូដែលត្រូវបានបង្ហាញថាវាជួយដល់ការអភិវឌ្ឍខួរក្បាលនិងបង្កើនការចងចាំផងដែរ។ បន្ថែមពីនេះអ្នកត្រូវប្រាកដថាអ្នកមិនបានបរិភោគស៊ុតដែលមានផ្ទុកបាក់តេរីព្រោះវាអាចនាំឱ្យមានផលវិបាកផ្សេងៗ។
5. គ្រាប់អាល់ម៉ុន
គ្រាប់អាល់ម៉ុនផ្ទុកទៅដោយសារជាតិខ្លាញ់ ម៉ាញ៉េស្យូម វីតាមីនE និងប្រូតេអ៊ីន។ ខ្លាញ់អូមេហ្គា3 ជួយជំរុញដល់ការអភិវឌ្ឍខួរក្បាលដែលត្រូវបានគេរកឃើញយ៉ាងច្រើននៅក្នុងគ្រាប់អាល់ម៉ុន។ ការបរិភោគគ្រាប់អាល់ម៉ុនជារៀងរាល់ថ្ងៃត្រូវបានគេណែនាំឱ្យស្រ្តីដែលមានផ្ទៃពោះដើម្បីអាចជួយដល់កុមារដែលមានភាពវៃឆ្លាតតាំងពីកំណើត។ ការបរិភោគសណ្តែកដីអំឡុងពេលមានផ្ទៃពោះក៏អាចជួយឱ្យទារកអភិវឌ្ឍបញ្ញាបានដែរ។
6. យ៉ាអួរ
យ៉ាអួរគឺជាអាហារមួយប្រភេទដែលសំបូរទៅដោយជាតិប្រូតេអ៊ីនដែលចាំបាច់សម្រាប់ការបង្កើតកោសិកាសរសៃប្រសាទដែលមានសុខភាពល្អនៅក្នុងស្បូនរបស់ម្តាយសម្រាប់ការវិវត្តនៃការយល់ដឹងរបស់ទារក។ អាហារបំប៉នដូចជាយ៉ាអួរ ឬទឹកដោះគោជូរអាចមានអត្ថប្រយោជន៍យ៉ាងច្រើសម្រាប់ការអភិវឌ្ឍឆ្អឹងរបស់កូនអ្នក។ យ៉ាអួរក៏ជាប្រភពដ៏សម្បូរបែបនៃអ៊ីយ៉ូតដែលជួយកាត់បន្ថយឬរារាំងហានិភ័យនៃការចុះទម្ងន់របស់ទារកផងដែរ។
7. ឈីស
វីតាមីនDមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការវិវឌ្ឍន៍នៃការយល់ដឹងរបស់ទារក។ ម្តាយមានផ្ទៃពោះដែលមានកម្រិតវីតាមីន D ទាបនៅក្នុងខ្លួនអាចផ្តល់កំណើតដល់ទារកដែលមានកម្រិតប្រាជ្ញាទាប។ ប្រសិនបើអ្នកចង់បានទារកឆ្លាតវៃដែលមានសុខភាពល្អត្រូវប្រាកដថាអ្នកបានបរិភោគនូវអាហារដែលមានក្រមិតវីតាមីនDខ្ពស់!
8. គ្រាប់ល្ពៅ
ក្នុងគ្រាប់ល្ពៅគឺសម្បូរទៅដោយជាតិស័ង្កសី។ ស័ង្កសីគឺជារ៉ែដែលត្រូវបានគេស្គាល់ថាជួយលើកកម្ពស់ដល់ប្រាជ្ញាខួរក្បាលរបស់ទារក។ វាមានសារធាតុចិញ្ចឹមខ្ពស់ហើយក៏ជាប្រភពនៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្មផងដែរ!
9. សណ្តែក
រាងកាយត្រូវការជាតិដែកសម្រាប់ជំនួយទៅដល់កោសិកាសរសៃប្រសាទក្នុងខួរក្បាលរបស់ទារក។ សណ្តែកមានបរិមាណជាតិដែកល្អដែលជាមូលហេតុសម្រាប់ម្តាយមានផ្ទៃពោះត្រូវបានណែនាំឱ្យបង្កើនការទទួលទានអាហារនេះនៅក្នុងរបបអាហាររបស់ពួកគេ។ អាហារដែលសំបូរទៅដោយជាតិដែកផ្សេងទៀតដែលអាចបន្ថែមក្នុងរបបអាហាររបស់អ្នកម្តាយស្ពៃខ្មៅ សាច់មាន់ជាដើម ។ អ្នកគួរបរិភោគផ្លែទំពាំងបាយជូរក្នុងសមាមាត្រសមល្មមដើម្បីរក្សាកម្រិតជាតិស្កររបស់អ្នកឱ្យបានល្អ។
10. ទឹកដោះគោ
កង្វះជាតិដែកនៅក្នុងខ្លួនរបស់ស្ត្រីមានផ្ទៃពោះនាំឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាលនិងការវិវដ្តនៃភាពយល់ដឹងទូទៅរបស់ទារក។ ទឹកដោះគោជំនួយដល់ការអភិវឌ្ឍមុខងារនៃការយល់ដឹងដែលមានសុខភាពល្អនិងគាំទ្រដល់ការអភិវឌ្ឍខួរក្បាលចំពោះទារកមុនពេលកើត។
ប្រភព៖ parenting
ប្រែសម្រួល៖ រិទ្ធី កុល្លិកា