ស្ថានទូតកម្ពុជាប្រចាំប្រទេសរុស្ស៉ី បានឲ្យដឹងថា និស្សិតខ្មែរម្នាក់ដែលកំពុងសិក្សានៅប្រទេសរុស្ស៉ី បានឆ្លងជំងឺកូវីដ១៩។ នេះបើតាមលិខិតជូនដំណឹងរបស់ស្ថានទូត ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ។
បច្ចុប្បន្ននិស្សិតខ្មែររូបនេះ កំពុងសម្រាកព្យាបាល និងតាមដានសុខភាពបន្តដោយវេជ្ជបណ្ឌិតរុស្ស៉ី។
ស្ថានទូតខ្មែរប្រចាំប្រទេសរុស្ស៊ី បានអំពាវនាវដល់ពលរដ្ឋ សិស្សនិស្សិត និងសិក្ខាកាមយោធាខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសរុស្ស៉ី ត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយប្រកាន់ខ្ជាប់វិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធររុស្ស៉ី ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩។
យោងតាមគេហទំព័រ Worldometers ផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញានេះថា ប្រទេសរុស្ស៉ីមានអ្នកឆ្លងជំងឺកូវីដ ១៩ កើនឡើងជាង ១លាននាក់ និងមានអ្នកឆ្លងជិត ៦ពាន់ករណី រៀងរាល់ថ្ងៃ៕ ដោយ៖ ទួន សុផ