ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី២១ កញ្ញា បានទទួលដំណឹងថា ដំរីឈ្មោលមួយក្បាលឈ្មោះប៉ាក់មៃ អាយុជាង៨០ឆ្នាំ ដែលមានឈ្មោះល្បីល្បាញ ដោយបានបម្រើវិស័យទេសចរណ៍ នៅក្នុងសហគមន៍ជនជាតិដើមភាគតិចដ៏យូរមកហើយ បានងាប់កាលពីពេលថ្មីៗនេះ ស្ថិតនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ។ ចំពោះមូលហេតុ គឺបណ្តាលមានវ័យចាស់ខ្លាំងពេក និងមានជំងឺប្រចាំខ្លួនផង ។
ប្រភពឱ្យដឹងទៀតថា ហើយការងាប់របស់ដំរីប៉ាក់ម៉ៃ ក៏បានធ្វើឲ្យចំនួនសត្វដំរីចិញ្ចើមនៅក្នុងខេត្តមណ្ឌលគិរី កាន់តែបន្តថយចុះ ដែលអាចប្រឈមនឹងការបាត់បង់នៅថ្ងៃអនាគតទៀតផង ។ ព័ត៌មានបន្ថែម នឹងមានផ្សាយជូនបន្តទៀត ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព