Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​ជម្រុញ​ការ​អនុវត្ត​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ​ ដើម្បី​តស៊ូ​មតិ​ឱ្យ​កុមារ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ ​រាជរដ្ឋាភិបាល​រួម​នឹង​អង្គការ​ដៃគូ​បាន​បន្ត​ជម្រុញ​នូវ​ការ​អនុវត្ត​គោលនយោបាយ​ជាតិ ស្តី​ពី​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ ដែល​គោ​លន​យោ​យ​បា​នេះ​ជា​យុទ្ធ​សាស្ត្រ​បង្ហាញ​អំពី ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធ្លាប់​អនុវត្ត​កន្លង​មក និង​ចាំបាច់​ត្រូវ​ធ្វើការ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត និង​ជា​គោលនយោបាយ​ជាតិ ដែល​ត្រូវ​បាន​រៀបចំ​ឡើងជា​ដំបូង សម្រាប់​រយៈពេល​១០​ឆ្នាំ ២០១៩-២០២៨​នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​។

ទីស្តីការក្រសួង​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា នា​ថ្ងៃ​ទី ២៩ ខែ កក្កដា ឆ្នាំ ២០២០ នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា «​គោល​នយោបាយ​ជាតិ អាច​ប្រមូលផ្តុំ​ការ​វិនិយោគ​ទៅ​លើ​កុមារ ទាំង​ស្មារតី ទាំង​ធនធាន ឱ្យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​គ្រប់​ជ្រុងជ្រោយ​ជាង​មុន ដើម្បី​ឱ្យ​កុមារ​គ្រប់​គ្នា​មានឱកាស​ស្មើ​ៗ​គ្នា និង​ក្លាយជា​ធនធានមនុស្ស​ដែល​អាច​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​»។

សូម​ជម្រាប​ជូន​ថា ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ​ស្តី​ពី​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ​ផ្អែក​លើ​សសរស្តម្ភ​៣ គឺ (១) ការ​បង្ការ​ទប់ស្កាត់ (២) ការ​អន្តរា​គម (៣) ការ​ផ្តល់​សេវា​និង​ការ​ឆ្លើយ​តប ដែល​យើង​ត្រូវ​បំពេញ​ជា​លក្ខណៈ​ប្រព័ន្ធ​មួយ​។ សសរស្តម្ភ​នីមួយ​ៗ​មាន​ទិដ្ឋភាព​រួម​របស់​វា​និង​មាន​បញ្ហា​ប្រឈម​ដែល​នាំ​ទៅ​ដល់​បង្កើត​យុទ្ធសាស្ត្រ និង​វិធានការ​ឬ​សកម្មភាព​ផ្សេង​ៗ​គ្នា​ទៅ​តាម​ករណី​ខុស​ៗ​គ្នា​ដែល​កើត​មាន​ឡើង​។ រាល់​សកម្មភាព​ទាំងនោះ នឹង​ត្រូវ​បាន​អនុវត្ត​ក្នុង​ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ​ទៅ​តាម​ក្រប​ខណ្ឌ​និង​ផែនការ​សកម្មភាព​ពាក់ព័ន្ធ​ដល់​គ្រប់​ក្រសួង ស្ថាប័ន និង​អ្នក​ពាក់ព័ន្ធ​ដែល​ចាំបាច់​ត្រូវធ្វើ​ការងារ​ទាំងនោះ​ស្រប​តាម​គោលនយោបាយ​នេះ ដែល​នឹង​កំណត់​នៅ​ក្នុង​ផែនការ​សកម្មភាព​នា​ពេល​ខាង​មុខ​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា អ្នកស្រី គ្វី​ន​នេ​ត វ៉ង និង​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ឆាល​ហ្វា​ន កម្ពុជា លោក ប្រា​ស្សាន វើ​ម៉ា មាន​ប្រសាសន៍​ថា «​ដើម្បី​ឈាន​មក​ដល់​ថ្ងៃនេះ ដំណើ​ការ​នៃ​ការ​ផ្តួចផ្តើម​គំនិត និង​ចងក្រង គោលនយោ​បាយ​នេះ​បាន​ចាប់ ផ្តើម​កាលពី ៣ ឆ្នាំ មុន​ពោល​គឺ​ក្នុង​ឆ្នាំ​២០១៧​។ អង្គការ​ភ្លែ​ន អង្គការ​ឆាល​ហ្វា​ន​កម្ពុជា និង​ដៃគូរ​ទាំងអស់ បាន​ចូលរួម​គាំទ្រ​ក្នុង​ដំណើរការ នៃ​ការ​ចងក្រង​គោលនយោបាយ​ជាតិ ដ៏​មាន​សារសំខាន់​នេះ ក៏​ដូច​ជា​បាន​ចូលរួម​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​ប្រើប្រាស់​ដើម្បី​ធានា ឱ្យ​កុមារ​គ្រប់​រូប​ទទួល​បាន​នូវ​សិទ្ធិ ស្មើ​ៗ​គ្នា​ដើម្បី​សមធម៌ និង​យុត្តិធម៌​សង្គម​»​។

អ្នកស្រី គ្វី​ន​នេ​ត បន្ត​ទៀត​ថា «​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និង​អង្គការ​ឆាល​ហ្វា​ន មាន​សេចក្តី​រីករាយ​ដែល​បាន​ចូលរួម​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ផ្តល់​សេវា​ការពារ​កុមារ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​សម្រេច​នូវ​សមិទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​កុមារ ទទួល​បាន​សិទ្ធិ​ការពារ ជួយ​កសាង​សមត្ថភាព​បុគ្គលិក​សង្គម​នៅ​គ្រប់​កម្រិត និង​ផ្តល់​សេវា​ដោយ​ផ្ទាល់​ដល់​កុមារ គ្រួសារ​និង​សហគមន៍​ងាយ​រង​គ្រោះ ជា​ពិសេស​ក្មេង​ស្រី និង​ស្ត្រី​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​រៀបចំ​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ​អបអរសាទរ និង​ដាក់​ឲ្យ​ប្រើប្រាស់​គោលនយោបាយ​ជាតិ​ស្តី​ពី​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ​នេះ បាន​ចុះហត្ថលេខា​ដាក់​អោយ​ប្រើប្រាស់​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​មានការ​សហការ​គាំទ្រ​ពី អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និង​អង្គការ​ឆាល​ហ្វា​ន់​កម្ពុជា​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9536718