Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់​បាន​ហើយ ! សមត្ថកិច្ចចាប់ឪពុកដែលប្រើហិង្សាវាយ​ដំ​កូន​ស្រីនៅ​ស្វាយ​រៀង ដើម្បី​ចាត់​ការ​តាម​ច្បាប់

ក្រោយទទួលដំណឹងករណីហិង្សាក្នុងគ្រួសារយ៉ាងព្រៃផ្សៃពីសំណាក់ឪពុក វាយដំទៅលើកូនស្រីបង្កើត នាំឲ្យស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងជំនាញធ្វើអន្តរាគមន៍បន្ទាន់ ចុះដល់កន្លែងកើតហេតុនាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២:០០ នាទីយប់។

តាមរយៈលោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានឲ្យដឹងថា ករណីនេះ កើតឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីសប្តាហ៍មុន ខណៈពេលនេះ កម្លាំងប៉ុស្តិ៍នគរបាលច្រកម្ទេស កំពុងធ្វើការសួរនាំ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា អំពើហិង្សាយ៉ាងព្រៃផ្សៃពីសំណាក់ ឪពុក វាយដំទៅលើកូនស្រីបង្កើត ត្រូវគេបង្ហាះឡើយបណ្តាញសង្គម កាលពីថ្ងៃ ២០ កញ្ញា ម្សិលមិញនេះ នាំឲ្យមហាជនជាច្រើន ធ្វើការថ្កោលទោស នឹងទាមទារឲ្យសមត្ថកិច្ចធ្វើការចាប់ជន ដៃ​ដល់​មក​ផ្តន្ទាទោស។

វីដេអូ​នេះ បានធ្វើឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ភ្ញាក់​ផ្អើល និង​ខឹងសម្បារ ក្រោយម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ «Bee Nang Sad» បានសរសេររៀបរាប់ថា «ខ្ញុំសូមអោយខាងច្បាប់ជួយរកយុត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះ។ ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារ ។ មកពីផឹកស៊ីម្តងៗ តែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ។ ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុ តាង ជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ ។ តើអំពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»៕

ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9711308