អ្នកចាត់ការរបស់ក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានធើ្វការរិះគន់ដល់កូនក្រុមរបស់ខ្លួន ក្រោយពីពួកគេបានធើ្វការសាទរបន្ទាប់ពីឃើញខែ្សការពាររបស់ខាង Chelsea គឺកីឡាករ Christensen ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម។
Christensen ត្រូវបានអាជ្ញាកណ្ដាលពិន័យឲ្យចេញពីទីលានជាមួយនឹងកាតក្រហម ក្រោយពី VAR បានចាប់កំហុសចំពោះការទៅចាប់ទាញ Mane នៅមុខតំបន់គ្រោះថ្នាក់។
ក្រោយពីពិន័យកាតក្រហម កីឡាករមួយចំនួនដែលស្ថិតនៅកៅអីបម្រុងរបស់ Liverpool បានទះដៃសាទរ ដែលធើ្វឲ្យ Klopp មិនចូលទង្វើមួយនេះឡើយ។
បើតាមសេចក្ដីរាយការណ៍របស់ Julien Lurens បានឲ្យដឹងថា Klopp និយាយខ្លាំងៗទៅកាន់កីឡាកររបស់ខ្លួនដែលកំពុងអង្គុយកៅអីបម្រុងថា៖ «ពួកឯងឆ្កួតទេអី? ពួកយើងមិនអាចធើ្វរឿងនេះទៀតទេ»៕
ប្រភព៖ Dailymail